រថយន្តបាឡែនព្រលះរថយន្តកូរេ៉យ៉ាងពេញទំហឹង ផ្អើលនៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖រថយន្តកូរេ៉ និងរថយន្តបាឡែនបានព្រលះគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកូរេនិងរថយន្តបាឡែនបានព្រលះគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីកាលពីវេលាម៉ោង ៥ៈ៣០នាទ ថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងជាបឋ​មថា៖ ក្នុងករណីខាងលើនេះមានសភាពធ្ងន់ធ្ងរពិតមែន ក៏ប៉ុន្តែពុំបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយគ្រាន់តែរលាត់ដៃជើងតែប៉ុណ្ណោះ។

មូលហេតុមកពីអ្នកបើកបររថយន្តបាឡែនជាអ្នកបង្កដោយសារតែបើករេចង្កូតចូលទៅចំណីផ្លូវខាងស្តាំរបស់រថយន្តកូរេដែលធ្វើដំណើរបញ្ច្រាសទិសគ្នា។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ខេត្តកំពង់ឆ្នាំងដើម្បីរងចាំការដោះស្រាយ៕