Messi តាម​ទាន់​កំណត់ត្រា​គ្រាប់​បាល់​របស់​វីរបុរស​អាល្លឺម៉ង់ Gerd Muller

ក្រោយ​ពី​រក​បាន​១គ្រាប់​កាល​ពី​យប់​មិញ ជួយ Barcelona ឈ្នះ Villareal ២-០ Lionel Messi  បាន​តាម​ទាន់​កំណត់​ត្រា​​របស់​លោក Gerd Muller ដែល​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​ក្នុង​ក្លឹប​អាជីព​តែ​មួយ ក្នុង​លីគ​កំពូល​ទាំង​៥។

Muller រក​បាន​៥២៥​គ្រាប់ ក្នុង​ការ​ប្រកូត​៥៧២​ប្រកួត​ ពេល​លេង​ឲ្យ​ Bayern Munich អំឡុង​ឆ្នាំ​១៩៦៥-១៩៧៩។ សម្រាប់​កំណត់​ត្រា​នេះ Muller បាន​កាន់កាប់​ជិត​៤០​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​បន្ទាប់​ពី Messi រក​បាន​មួយ​គ្រាប់​កាល​ពី​ម្សិលមិញ អ្នក​ទាំង​ពីរ​មាន​គ្រាប់​បាល់​ស្មើ​គ្នាត្រឹម។​

ការ​លេង​ជាមួយ Villareal វា​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​៦០៥​ប្រកួត​ឲ្យ Barcelona ដោយ​ Messi រក​បាន​៥២៥​គ្រាប់ គិត​គ្រប់​កម្មវិធី។ Messi ទើប​តែ​មាន​វ័យ​៣០​ឆ្នាំ ហើយ​ក៏​មិន​ទាន់​ចូល​និវត្តន៍ ដូច្នេះ​គេ​នឹង​អាច​បំបែក​កំណត់ត្រា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​ក្នុង​ក្លឹប​អាជីព​តែ​មួយ​នា​ពេល​ឆាប់​ៗ​ខាង​ក្នុង​ជាក់​ជា​មិនខាន៕ ​​ប្រភព​សប្បាយ.