បុរសម្នាក់ស្រវឹងស្រែកឡូឡា ទាញកាំបិតដេញកាប់ប្រពន្ធ ផ្អើលពេញភូមិ

កំពង់ឆ្នាំង៖កររណីហិង្សាមួយបានកើតឡើងរវាងប្តីប្រពន្ធពីនាក់ដែរប្រពន្ធត្រូវបានប្តីដេញកាប់និងកាំបិតកកុក​ចំកំភួនជើងខាងឆ្វេងដោយចេតនា​នៅខេត្តកំពង់ឆ្នាំង។

មានកររណីហិង្សាមួយកើតឡើងរវាងប្តីប្រពន្ធពីនាក់ដែរប្រពន្ធត្រូវបានប្តីកាប់និងកាំបិតកកុក​ចំកំភួនជើងខាងឆ្វេងដោយចេតនា​ នៅវេលាម៉ោង ៧ៈ០០នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩  ស្ថិតក្នុងភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជនបង្កមានឈ្មោះ សូត្រ សេត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ។ ជនរងគ្រោះ ឈ្មោះ ជ្រឿន គឹមបួយ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ខណ:ជនរងគ្រោះអង្គុយនៅលើជណ្តើរ ស្រាប់តែជនបង្កស្រវឹងស្រា បានរករឿងស្រែកឡូឡា រួចយកកាំបិតកកុក ប្រវែង ០.៩០ ម៉ែត្រ ដេញកាប់ប្រពន្ធ ជួនពេលប្រពន្ធរត់កាត់មុខផ្ទះជនរងគ្រោះ ដេញកាប់មិនទាន់ក៏បកក្រោយមកវិញ កាប់ជនរងគ្រោះចំលើកំភួនជើងខាងឆ្វេង បណ្ដាលឲ្យមុតរយ៉ាស់ចេញឈាម។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពព្រៃគ្រី ចំណែកជនសង្ស័យ និងវត្ថុតាងកាំបិត ត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅអធិការដ្ឋានស្រុកជលគិរី រងចាំដោះស្រាយពេលក្រោយ៕