ឥឡូវនេះ Asus ROG Phone 3 មានលក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃ ៩៩៩ ដុល្លារ

ទីបំផុតក្រុមហ៊ុន Asus បានដាក់ឱ្យស្មាតហ្វូនលេងហ្គេម ROG Phone 3 មានលក់នៅសហរដ្ឋអាមេរិកហើយដោយតម្លៃដាក់លក់ចាប់ផ្តើមពី ៩៩៩ ដុល្លារ។ តម្លៃនោះអ្នកទទួល​បាន​ទូរសព្ទមួយគ្រឿងដែលរ៉េមទំហំ ១២ ជីកាបៃ និងទំហំផ្ទុក ៥១២ ជីកាបៃ។

ប្រសិនបើអ្នកត្រូវការអង្គចងចាំកាន់តែច្រើននោះអ្នក​គ្រាន់តែបន្ថែម១០០ ដុល្លារពីលើនោះ អ្នកនឹងទទួល​បាន​ទូរសព្ទ​ដែលមានរ៉េមទំហំ ១៦ ជីកាបៃ។

ដោយ៖ VIreak