Apple នឹងរៀបចំព្រឹត្តិការណ៍ iPhone 12 របស់ខ្លួននៅថ្ងៃទី ១៣ ខែតុលា

Apple បានផ្ញើលិខិតអញ្ជើញរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍តាមអ៊ិនធរណេតបន្ទាប់របស់ខ្លួនដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារទី ១៣ ខែតុលាវេលាម៉ោង ១០ PDT។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅឯ Apple Park ហើយនឹងត្រូវបានចាក់ផ្សាយតាមអ៊ីនធឺណេតដូចព្រឹត្តិការណ៍ ២ មុនៗកន្លងទៅផងដែរ។

បើពិនិត្យមើលទៅលើរូបភាព Poster ផ្លូវការរបស់ព្រឹត្តិការណ៍ពិសេស “Hi, Speed.” របស់ Apple ខ្ញុំគិតថា Apple ប្រហែលជាចង់បង្ហើបឲ្យយើងបានដឹងមុនថា iPhone 12 Series នឹងបង្ហាញខ្លួនមកជាមួយជម្រើសពណ៌ខៀវងងឹត។ ជាងនេះទៅទៀត Apple ក៏ប្រហែលជាចង់បង្ហាញឲ្យយើងដឹងផងដែរថា ពួកគេនឹងប្រកាសចេញឧបករណ៍ប្រើសម្រាប់តាមដានទីតាំង AirTag នៅក្នុងព្រឹត្តិការណ៍ពិសេសរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍ក្រោយនេះផងដែរ។ ភ្នាក់ងារសារព័ត៌មានធំៗ និងប្រភពល្បីៗជាច្រើនបានជឿថា នៅក្នុងព្រឹត្តិការណ៍ពិសេសមួយនេះ Apple នឹងធ្វើការប្រកាសចេញ iPhone 12 Series, AirTags និង HomePod ម៉ូឌែលថ្មី ក៏ដូចជាសេវាកម្មមួយចំនួនផ្សេងទៀតផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខណៈពេលនេះ យើងក៏មិនទាន់អាចប្រាកដបានទាំងស្រុងនោះដែរ ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នាតែប៉ុណ្ណោះ។

ដោយ៖ Vireal