សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ប្រកាសការប្រកួតកីឡាអត្តពលកម្ម ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅខែវិច្ឆិកា

(ភ្នំពេញ) សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ប្រកាសរៀបចំ ការប្រកួតកីឡាអត្តពលកម្ម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ជាផ្លូវការ និងបានជូនដំណឹងដល់ប្រធាន សមាគមក្លិបកីឡាអត្តពលកម្ម ក្រសួងស្ថាប័ន និងមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ១២ និង១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាពេលខាងមុខនេះ។

លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធ បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះ សហព័ន្ធបានបញ្ជាក់ពីវិញ្ញាសា ដែលត្រៀមរៀបចំប្រកួតរួមមាន៖ អាយុលើស២០ឆ្នាំគឺវិញ្ញាសាបុរស រត់ល្បឿនចម្ងាយ១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ១០០០០ម៉ែត្រលោភកម្ពស់ លោតចម្ងាយ និងចោលដុំដែក(.២៦៥ .)

ចំណែកវិញ្ញាសានារី រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៥០០០ម៉ែត្រ  លោតកម្ពស់ លោតចម្ងាយ និងចោលដុំដែក( .)

អាយុក្រោម២០ឆ្នាំវិញ្ញាសាបុរស រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៥០០០ម៉ែត្រ លោតកម្ពស់លោតចម្ងាយ និងចោលដុំដែក( .) រីឯវិញ្ញាសានារី រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៣០០០ម៉ែត្រលោតចម្ងាយ លោតកម្ពស់និងចោលដុំដែក(៣គ.) ដោយ៖កូនដូច (ភូរៈ)