ទីស្តីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី៩ ខែតុលាខាងមុខនេះ នឹងរៀបចំ​កិច្ចប្រជុំពេញអង្គ ក្រោម​អធិបតីភាពសម្តេចតេជោ ហ៊ុន សែន 

(ភ្នំពេញ) ៖ ទីស្តីការ គណៈ រដ្ឋមន្ត្រី នឹងរៀបចំកិច្ចប្រជុំពេញអង្គមួយ នាថ្ងៃទីសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះ រាជាណាចក្រកម្ពុជា។នេះបើយោងតាមសេចក្តីជូនដំណឹង របស់ទីស្តីការគណៈ រដ្ឋមន្ត្រីចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំពេញអង្គនោះដែរ គឺក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើ៣ចំណុចធំៗ គឺទី១ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ទី២ សេចក្តីព្រាងផែនការ សកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ និង ទី៣ បញ្ហាផ្សេងៗ មួយចំនួន ទៀត៕

សម្រយលអត្ថបទ ៖ S.T