ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមនគរបាលនារី មកពីនាយកដ្ឋានចំណុះ នៃផែនសន្តិសុខ វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពយេនឌ័រ

(ភ្នំពេញ) ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ បានជួបសំណេះសំណាលជាមួយសិក្ខាកាមនគរបាលនារី ៤០នាក់ មកពីនាយកដ្ឋានចំណុះ នៃផែនសន្តិសុខ ដែលចូលរួម វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពយេនឌ័រ។

សូមបញ្ជាក់ដែរថា ៖ វគ្គបណ្តុះបណ្តាលនេះ ជាវគ្គលើកទី២ ធ្វើឡើងរយៈពេល២ថ្ងៃ ហើយវគ្គនេះនឹងបន្តរៀបចំ ចំនួន០៦វគ្គទៀត ដល់មន្ត្រីនគរបាលនារីទាំងអស់នៃផែនសន្តិសុខ តាមផែនការដែលបានដាក់ចេញ៕

សម្រួលអត្ថបទ ៖ S.T