Nokia នាំយកទូរទស្សន៍ថ្មីចំនួន ៦ គ្រឿងទៅកាន់ទីផ្សារប្រទេសឥណ្ឌា

ក្រុមហ៊ុន Nokia បានចូលប្រឡូកក្នុងអាជីវកម្មទូរទស្សន៍ Smart TV ជាផ្លូវការកាលពីខែធ្នូឆ្នាំ ២០១៩ ជាមួយនឹងម៉ូដែលទំហំ ៥៥ អ៊ីញរបស់ខ្លួន។ នៅព្រឹកថ្ងៃនេះក្រុមហ៊ុន Flipkart (ដែលកាន់កាប់សិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន Nokia សម្រាប់ទូរទស្សន៍) បានប្រកាសម៉ូដែលថ្មីចំនួន ៦ សម្រាប់ទីផ្សារឥណ្ឌា ដោយមានទំហំចាប់ផ្តើមពី ៣២ អ៊ីញ ហូតដល់ ៦៥ អ៊ីញ។

  

សម្រាប់ម៉ូដែលតូចជាងគេ 32 អ៊ីញបានភ្ជាប់មកជាមួយ resolution ទំហំ 1366 x 768 ភីកសែលប្រព័ន្ធសំឡេងOnkyo និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9 Pie ចេញពីប្រអប់។ ម៉ូឌែលទាំងអស់មានបំពាក់នូវកញ្ចក់ VA (vertically aligned) LCD រន្ធ HDMI ចំនួន ២ និងរន្ធយូអេសប៊ីចំនួន ៣។ វាត្រូវបានលក់ក្នុងតម្លៃ ១៧៧ ដុល្លារ និងដូចម៉ូដែលថ្មីដទៃទៀតដែលដាក់លក់នៅថ្ងៃទី ១៥ ខែតុលាសម្រាប់ម៉ូឌែល អង្គផ្ទុកទិន្នន័យ 8GB និង RAM 1.5GB ។

ម៉ូឌែលបន្ទាប់ទំហំ ៤៣ អ៊ីញបានភ្ជាប់មកជាមួយ resolution ទំហំ FHD (១៩២០ × ១០៨ ភីកសែ) និងបន្ថែមឧបករណ៍បំពងសំឡេង ៣៩W។ លក្ខណៈពិសេសដែលនៅសល់គឺដូចគ្នាបេះបិទទៅនឹងម៉ូដែល 32 អ៊ីញ។ តម្លៃសម្រាប់ម៉ូដែល FHD ទំហំ ៤៣ អ៊ីញចាប់ផ្តើមពី ៣១៣ ដុល្លារ​។ វាក៏មានម៉ូដែល 4K ទំហំ ៤៣ អ៊ីញដែលទទួលបានការគាំទ្រ HDR10 +, រ៉េមទំហំ ២ ជីកាបៃនិងទំហំផ្ទុក ១៦ ជីកាបៃអមជាមួយសំឡេង ៤៨W ក្នុងតម្លៃ ៤៣៦ ដុល្លារ។

ជម្រើស ៥០, ៥៥ និង ៦៥ អ៊ីញភ្ជាប់មកជាមួយគុណភាពបង្ហាញ 4K មានតម្លៃចាប់ផ្តើមពី ៤៦៣ ដុល្លារ សម្រាប់ម៉ូដែល ៥០”, ៥៤៥ ដុល្លារសម្រាប់ជម្រើស ៥៥” និងមានតម្លៃចាប់ពី ៨១៨ ដុល្លារ សម្រាប់ទំហំ ៦៥ អ៊ីញ។

ដោយ៖ Vireak

ប្រភព៖ GSMAreana