បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ព្រោះតែម៉ូតូបែកកង់

ស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុកាលពីវេលាម៉ោង ១០និង៣៥នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សម្ថតកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សោម មេត អាយុ ២៥ឆ្នាំ (ស្លាប់) មុខរបរជាកម្មកររោងចក្រ រស់នៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ ជិះម៉ូតូ ម៉ាក ស៊ុយសូគីស្មាសវី ពណ៌ខ្មៅ គ្មានស្លាកលេខរងការខូចខាតទាំងស្រុង។

ប្រភពពីកន្លែងកើតហេតុក៏បានឲ្យដឹងថា មុនកើតហេតុមាន បុរសម្នាក់បានជិះម៉ូតូ០១គ្រឿង ម៉ាក ស៊ុយសូគីស្មាសវី នៅលើផ្លូវក្រាលកៅស៊ូ ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ម៉ូតូបែកកង់មុខ ក៏ជ្រុលទៅបុករបងឫស្សីផ្ទះគេ បណ្ដាលឲ្យធ្លុះឆ្អឹង.កចេញមកក្រៅ។

ក្រោយពេលកើតហតុ ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ចុះអន្តរាគមន៍ ដើម្បីជួយសង្រ្គោះ តែដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ពេកក៏បានដាច់ខ្យល់ស្លាប់មុនពេលជួយសង្រ្គោះ៕