គ.ជ.ប ​បង្ហាញលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ

(ភ្នំពេញ) ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលបណ្តោះអាសន្នថ្ងៃទី៧ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពសារព័ត៌មាន Sky News ទទួលបានព្រឹកនេះ ដោយបានបញ្ជាក់ថា ៖ ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី​មានចំនួន១៧.៧៤៥នាក់ ហើយអ្នកដែលនិងត្រូវលុបឈ្មោះចេញពីបោះឆ្នោតមានចំនួន៣៥.៧១០នាក់  ចំណែកអ្នកដែលកែតម្រូវទិន្នន័យមានចំនួន៣០.៣៦៣នាក់ និងអ្នកដែលបានផ្ទេរទៅលំនៅចូលក្នុងឃុំ សង្កាត់ថ្មីមានចំនួន២៩.៣៧៩នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះបោះឆ្នោតឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងអាទិត្យ៕

សម្រួលអត្ថបទ ៖ S.T