AMD ប្រកាសប្រកាសចេញ Ryzen 5០០០ ស៊េរីដែល​ដំណើរការ​ដោយ​ផ្អែកលើស្ថាបត្យកម្ម Zen 3

ទីបំផុត AMD បានប្រកាសceJស៊ីភីយូស៊េរី Ryzen 5000 ដោយផ្អែកលើស្ថាបត្យកម្ម Zen 3 ចុងក្រោយបង្អស់។ ម៉ូឌែលថ្មីចំនួន ៤ ត្រូវបានប្រកាសនៅថ្ងៃនេះដែលមានតម្លៃចាប់ពី ២៩៩ ដុល្លារឡើងទៅរហូតដល់ ៧៩៩ ដុល្លារ។

ចាប់ផ្តើមពីស៊ីភីយូកម្រិត​កំពូល Ryzen 9 5950X លោក​អ្នក​ទទួល​បាន​ស៊ីភីយូដែល​មាន​អង្គគណនាចំនួន ១៦គ្រាប់ ដែលមាន​ Threads ចំនួន៣២។ បន្ទះឈីបថ្មីនេះមានសមត្ថភាពអាចបង្កើន​កម្លាំងពី ៣,៤ ជីហ្គាហឺត និងបង្កើនដល់ ៤.៩ ជីហ្គាហឺតប្រសិនបើ boost clock។ AMD អះអាងថាCPU នេះ​មានពិន្ទុ single core ខ្ពស់ជាង​គេបំផុត ក្នុង​ចំណោម​ស៊ីភីយូសម្រាប់ប្រើលើ Desktop ទាំងអស់។

Ryzen 9 5950X នឹងមានតម្លៃ ៧៩៩ ដុល្លារ ដោយវត្ថមានរបស់វាសម្រាប់មកជំនួស 3950X ជំនាន់មុនដែលមានតម្លៃ ៧៤៩ ដុល្លារ។ វានឹងប្រកួតប្រជែងជាមួយ Intel Core i9-10980XE ដែលមាន 18 CPU។

ដោយ៖ Vireak