ក្រៅពីប្រកាសចេញអង្គគណនាជំនាន់ថ្មីមក AMD ក៏បានបង្ហើបពី GPUថ្មីដែលមានសមត្ថភាព​ខ្ពស់​ផងដែរ

បន្ទាប់ពីបានបង្ហាញពីលក្ខណៈទាំងស្រុង នៅលើ CPU Ryzen 5000 Series រួចមក CEO របស់ AMD មិនទាន់ឈប់ត្រឹមនឹងនោះទេ ដោយគេបានឆ្លៀតពេលបង្ហើបទាក់ទងនឹងខ្សែស្រឡាយ GPU ជំនាន់ថ្មីរបស់ខ្លួនបន្តទៀត ដោយត្រូវបានគេហៅថា RX 6000 Big Navi នេះតែម្ដង។

GPU ជំនាន់ថ្មីនោះ នឹងត្រូវប្រកាសចេញ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលនឹងធ្វើឡើងនៅក្នុងថ្ងៃទី 28 ខែតុលាខាងមុខនេះឯង ហើយកាន់តែពិសេសនោះ គេបានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែស្រឡាយនៃ GPU RX 6000 នេះ នឹងមានសមត្ថភាពខ្លាំងបំផុត មិនធ្លាប់មានក្នុងខ្សែស្រឡាយ GPU របស់ AMD កន្លងមកនោះទេ។

មិនត្រឹមតែប៉ុណ្ណោះនោះទេ CEO របស់ AMD ក៏បានសន្យាថា GPU ត្រកូលខាងលើនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចលេងហ្គេមកម្រិត 4K បានលើសពី 60fps ថែមទៀតផង ហើយជាក់ស្ដែងគេក៏បានបង្ហាញ ពីលទ្ធផលតេស្តហ្គេមចំនួន 3 មកដែរ ដែលហ្គេមទី 1 គឺជាហ្គេម Borderlands 3 ដោយឃើញថា វាអាចរត់បាន 61fps ក្នុង Setting កម្រិត Badass Quality ផងដែរ។

ដោយ៖ Vireak