iPhone ប្រហែល​ជាត្រូវ​ប្រើ​អេក្រង់​ឆកនោះ២ឆ្នាំទៅមុខទៀត

Apple បានកំណត់យកសប្តាហ៍ក្រោយសម្រាប់ព្រឹត្តិការណ៍ដែលយើងរំពឹងថានឹងបានឃើញទូរស័ព្ទ iPhone ថ្មីចំនួនបួន។ អ្នកបង្ហាញព័ត៌មានលេចធ្លាយដ៏មានប្រជាប្រិយម្នាក់បានបង្ហាញនៅលើ Twitter ថាស្នាមឆកនឹងមិនត្រឹមតែមានវត្តមាននៅលើ iPhone 12 ប៉ុណ្ណោះទេ ថែមទាំងមាននៅលើ iPhone 13 ឆ្នាំ ២០២១ ផងដែរដោយគ្រាន់តែមានទំហំតូចជាងបន្តិច។

ដោយ៖ Vireak