ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងស្វាយរៀង រៀបចំវេទិកាសាធារណនៅភូមិព្រៃឆ្លាកសង្កាត់ព្រៃឆ្លាក ក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង លោក សំ សេរីរតន៍អនុប្រធានក្រុមការងារនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០នេះ បានអញ្ជើញជាអធិបតីនៅក្នុងកម្មវិធីវេទិកាសាធារណដែលបានប្រារព្ធធ្វើឡើងនៅភូមិព្រៃឆ្លាក សង្កាត់ព្រៃឆ្លាក ក្រុងស្វាយរៀង ខេត្តស្វាយរៀង

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកអភិបាលក្រុងលោកប្រធានក្រុមការងារចុះជួយសង្តាត់ព្រៃឆ្លាកហើយនិងប្រជាពលរដ្ឋ ចូលរួម ក្នុង វេទិកា នេះ មាន ចំនួន  ៥៦គ្រួសារផងដែរ។

លោក ហង្ស ចន្ទ័ទ្រីដា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសង្កាត់ព្រៃឆ្លាកបានឱ្យដឹងថាគោលបំណងនៃការរៀបចំធ្វើវេទិកាសាធារណនេះឡើងគឺដើម្បីពិនិត្យដោះស្រាយទទួលយកសំណូមពរពីប្រជាពលរដ្ឋនៅមូលដ្ឋានជាក់ស្តែងមានតំរូវការសំណូមពរនិងតំរូវការចាំបាច់ហើយបើសំណូមពររបស់ប្រជាពលរដ្ឋមិនអាចដោះស្រាយបានទេនោះក្រុមការងារនឹងទទួលយកសំណូមពរទាំងនោះទុកពិភាក្សាគ្នាដើម្បីដោះស្រាយនាឱកាសក្រោយៗទៀត។

លោក ជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង ក៏បានលើកឡើងពីការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងក្រុងស្វាយរៀងនាពេលបច្ចប្បន្នដែលសំរេចបាន លោកប្រធានក្រុមការងារក៏បាននាំមកនូវបណ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនេះ។

ជាពិសេសលោកក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ នេះឱ្យសោះក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង ។

លោកក៏បានបន្តថាការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា ។

លោកបានបន្ថែមទៀតថាដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវបញ្ហារស់នៅនារដូវកូវីតរាជរដ្ឋាភិបាលក៏បានបញ្ចេញនូវថវិការួមនឹងគ្រឿងឧបភោគបរិគោកមួយចំនួនយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនឱ្យមានប្រជាពរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះដែរ ៕

សម្រួលអត្ថបទ ៖ S.T