គ.ជ.ប ៖ ដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះប៉ឆ្នោតឆ្នាំ២០២០ គ.ជ.ប ទទួលពាក្យបណ្តឹងសរុបចំនួន៨បណ្តឹង

(ភ្នំពេញ) ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ គ.ជ.ប បានទទួលពាក្យបណ្តឹងសរុបចំនួន៨បណ្តឹង។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពសារព័ត៌មាន Sky News ទទួលបាននារៀសលនេះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ថា៖ ក្នុងចំណោមពាក្យបណ្តឹងទាំង៨នោះមាន២បណ្តឹងត្រូវបានប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ជាពាក្យបណ្តឹងសុំអោយផ្តន្ទាទោស និង៦បណ្តឹងទៀតទៀតប្តឹងផ្ទាល់ទៅ គ.ជ.ប ជាករណីប្តឹងសមាភាព (កបឃ.ស) ហើយត្រូវបានកំពុងតែដោះស្រាយ៕

ព័ត៌មានបន្ថែម សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

សម្រួលអត្ថបទ ៖ S.T