បុកគេហើយ​! បើកបរត់គេចទៀត

ភ្នំពេញ ៖មានករណីរថយន្តក្រឡុកស៊ីម៉ងត៍បើកបរបុករម៉កដឹកបន្លែមួយ បណ្តាលរងការខូចខាតយ៉ាងដំណំហើយបន្ថែមល្បឿនរត់គេចទៀត តែម្ចាស់រុឺម៉កដេញឃាត់រថយន្តបានទាន់។ ហេតុការនេះកេីតឡេីងវេលាម៉ោង៩ៈ៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំនុចផ្លូវបែកជាបួន ផ្លូវ៦០ម៉ែត្រ សង្កាត់ព្រៃសរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

មុនកេីតហេតុរម៉កម៉ូតូជិះពីកេីតមកលិចដល់កណ្ដាលផ្លូវបែកជាបួនក៏មានរថយន្តក្រឡុក ស៊ីម៉ងត៍ដែលមានស្លាកលេខ ភ្នំពេញ 5A 0383 បេីកបរលេីផ្លូវ៦០ម៉ែត្រពីត្បូងមកជេីងយ៉ាងលឿន បុកអូសជាង១០ម៉ែត្រ ម្ចាស់រម៉កលោតចោលរម៉កទាន់មិនមានរងរបួសអ្វីឡេីយ ចំណែករម៉កដាច់ជាពីខ្ទេច។ 
ចំណែករថយន្តព្យាយាមបេីករថយន្តរត់ដល់ផ្សារទួលពង្រត្រូវបានម្ចាស់រម៉កពឹងអ្នកជិតខាងជិះម៉ូតូដេញឃាត់បានពេលកកស្ទះផ្លូវ។

ម្ចាស់រម៉កមានស្រុកកំណេីតនៅខេត្ត កំចាម មកបេីកមុខរបរលក់គោដុតនៅជិតវត្តស្លែង ផ្លូវជាតិលេខ៣ជាថ្ងៃបេីកហាងលក់ថ្មីថ្ងៃដំបូង ក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង។

សមត្ថកិច្ចនាំយករថយន្តមកដល់ទីតាំងកេីតហេតុវិញនឹងបានខលហៅតំណាងក្រុមហ៊ុនរថយន្តមកចចារគ្នាដេីម្បីបញ្ចប់បញ្ហានៅនឹងកន្លែងកេីតហេតុដោយព្រមសងទៅភាគីរម៉ក្នុងទឹកប្រាក់ចំនួន៤០០ដុល្លា មិនបានរំខានដល់សមត្ថកិច្ចយកវត្ថុតាងទៅរង់ចាំការដោះស្រាយឡេីយ៕