កូរ៉េខាងជើង ទំនងជាកំពុងរៀបចំ ការផ្លាស់ប្ដូរអ្នកការទូត នៅប្រទេសវៀតណាម

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង ហាក់ដូចជាកំពុងរៀបចំ ជំនួសបេសកជនកំពូលរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេលមួយខែ បន្ទាប់ពីការរំលាយ នៃកិច្ចប្រជុំកំពូលរបស់ខែកុម្ភៈ រវាងមេដឹកនាំគីមជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។

លោក Kim Myong-gil ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅវៀតណាម បានជួបសន្ទនាជាមួយ អនុប្រធានរដ្ឋវៀតណាម ង្វៀន ង៉ុកធីញ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

សារព័ត៌មាន KCNA បានចុះផ្សាយថា នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត ដែលចេញដំណើរលោកអនុប្រធានាធិបតី បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ រវាងប្រទេសវៀតណាម និងកូរ៉េខាងជើងរយៈពេល ៧០ឆ្នាំ។

សារព័ត៌មាននេះ មិនបានផ្តល់ព័ត៌មានលម្អិត ស្តីពីតំណែង និងការជំនួសរបស់លោកទេ។ លោកគីម បានបម្រើការជាបេសកជនកំពូល របស់ព្យុងយ៉ាងនៅវៀតណាម តាំងពីខែសីហា ឆ្នាំ ២០១៥។

ការចាកចេញរបស់លោក បានកើតឡើងជាងមួយខែ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រារព្ធកិច្ចប្រជុំកំពូលមួយ ជាមួយលោក ត្រាំ នៅរដ្ឋធានីប្រទេសវៀតណាម នៅចុងខែកុម្ភៈ៕