គ.ជ.ប ៖ មានពលរដ្ឋជិត២ម៉ឺននាក់ បានទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត

យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពសារព័ត៌មាន Sky News ទទួលបាននាថ្ងៃនេះបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៦.៩៧៩នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៣.៨៣១នាក់ ។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៤.៧៨៧នាក់ ។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤១.១៥៣នាក់។

សេចក្តីជូនដំណឹងបានបន្ថែមថា ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

នៅក្នុងលិខិតដដែលរបស់ គ.ជ.ប ក៏បានស្នើ និងអំពាវនាវអោយពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង ។ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន៕

សម្រួលអត្ថបទ ៖ S.T