គ.ជ.ប ៖ មានភ្នាក់ងារគណបក្សនយោបាយ ៩,២០៨នាក់ ដែលត្រូវអនុញ្ញាឲ្យសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

(ភ្នំពេញ) ៖ ក្រុមប្រឹក្សាឃុំសង្កាត់ បានអនុញ្ញាតឲ្យភ្នាក់ងារគណបក្សនយោបាយ ចំនួន ៩,២០៨នាក់ ក្នុងនោះភ្នាក់ងារពេញសិទ្ធិមានចំនួន ២,៩៦៦នាក់ និងភ្នាក់ងារបម្រុងមានចំនួន ៦,២៤២នាក់ ដែលត្រូវសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបណ្តាញព័ត៌មាន អង្គភាពសារព័ត៌មាន Sky News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០៕

ព័ត៌មានលម្អិត សូមអាចសេចក្តីប្រកាសខាងក្រោម៖

សម្រួលអត្ថបទ ៖ S.T