ញាក់សាច់! ទទួលកាដូរាប់ម៉ឺនដុល្លារបានតែមួយថ្ងៃ ស្រាប់តែ ឆន សុវណ្ណារាជ បង្អួតផ្ទះវីឡាថ្មីមួយបន្ថែមទៀត

តារាចម្រៀងបង្គោលក្រាក់ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ ក្រោយពីលោកបានបង្ហោះនូវសកម្មភាពទទួលបានកាដូលុយរាប់ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រក្នុងថ្ងៃខួបកំណើតបានតែមួយថ្ងៃ ស្រាប់តែថ្ងៃទី ១២ ខែ តុលា នេះ លោកបង្ហាញ​នូវវីឡាផ្ទាល់ខ្លួនដ៏ធំស្កឹមស្កៃមួយបន្ថែមទៀត ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។

ក្នុងក្ដីរំភើបអបអរឱកាសនៃខួបកំណើតគម្រប់ ៣៥ ឆ្នាំរបស់ខ្លួន តារាល្បីរូបនេះបានទិញវីឡាផ្គាប់ចិត្តខ្លួនឯង អមដោយសាររីករាយឱ្យដឹងថា៖ “ស្វាគម៍សមាជិកថ្មី ហើយចំពេលខួបកំណើតល្មម ផ្លូវ60m យើងនឹងជិតកន្លែងធ្វើការ កាដូសំរាប់ខ្លួនឯងឆ្នាំនេះ ស្រឡាញ់ពេកយកមួយគូហ្មងទៅកុំឱ្យរំខានអ្នកជិតខាង ចង់មានចង់បានទាល់តែខំរកលុយ នឹងសន្សំ លុយមិនងាយរត់រកមនុស្សនោះទេ ពេលវេលាជាមាសប្រាក់ យកពេលវេលាមកធ្វើរឿងមានប្រយោជន៍ទើបយើងទទួលបានប្រយោជន៍មកវិញ ខួបកំណើតមានន័យ អំពើល្អមិនសាបសូន្យ”

គួរបញ្ជាក់ថាលោក ឆន សុវណ្ណារាជ ជាតារាល្បីប្រចាំផលិតកម្ម រស្មីហង្សមាស និងជាគណកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកម្នាក់ផងនោះ មានអាយុ ៣៥ ឆ្នាំហើយបើគិតមកទល់ពេលនេះ ហើយរហូតមកទល់ពេលនេះលោកច្រៀងក្នុងផលិតកម្មដ៏ធំនេះ អស់រយៈពេល ១៣ ឆ្នាំហើយដែរ៕

ដោយ៖ ភូមិន្ទ