កីឡារាំកម្ពុជាឈ្នះមេដាយជាច្រើនគ្រឿងនៃ“12th Cebu Open DanceSport Online Compe tition”

(ភ្នំពេញ)៖ អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាអ្នកស្រីហង់ស៊ីម៉នបាននិយាយថា សហព័ន្ធកីឡារាំកម្ពុជាបានចូលរួមប្រកួតកីឡារាំតាមអនឡាញដែលមានឈ្មោះថា “12th Cebu Open DanceSport Online Compe tition” ប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០២០ នៅប្រទេសហ្វីលីពីនក្នុងនោះកម្ពុជាទទួលបានលទ្ធផលល្អប្រសើរផងដែរ។

លោកស្រីបានបន្តថា សម្រាប់វិញ្ញាសាកុមារីអាយុ៩ឆ្នាំចុះ ក្បាច់ Jive ដោយកុមារី លាង ឡុងអឺ ចំណាត់ថ្នាក់លេខ៤ វិញ្ញាសាកុមារាអាយុ៩ឆ្នាំចុះ ក្បាច់ Cha Cha Cha កុមារា ឡុង ចំណូល ចំណាត់ថ្នាក់លេខ៣ វិញ្ញា សាកុមារីអាយុ១០-១១ឆ្នាំ ក្បាច់Jive និង Cha Cha កុមារី យូ ប៉ារីស បានចំណាត់ថ្នាក់លេខ២ និងលេខ៣។

ចំណែកវិញ្ញាសាកុមារាអាយុ១០-១១ឆ្នាំ ក្បាច់ Cha Cha និង Jive កុមារា ឱ មេត្តា បានចំណាត់ថ្នាក់លេខ៣ និងលេខ៥ វិញ្ញាសាJunior 2 Boy 3 Dance- CRJ កុមារា សេង សុខគ័ង ចំណាត់ថ្នាក់លេខ៣ វិញ្ញាសា Adult Open Boy 3 dance- CRJ សេង សុគីម ចំណាត់ថ្នាក់លេខ១ និងវិញ្ញាសា Junior1 Girl Cha Cha ដោយ ឱ រចនី ចំណាត់ថ្នាក់លេខ៥ និងក្បាច់ Jive ចំណាត់ថ្នាក់លេខ១។

ដោយឡែកវិញ្ញាសា Junior2 Girl ក្បាច់ Jive ហ៊ាន លក្ស្មី បានចំណាត់ថ្នាក់លេខ ៥ វិញ្ញាសា Youth Girl Cha Cha ម៉ូវ ដានីតា ចំណាត់ថ្នាក់លេខ១ វិញ្ញាសា Youth Girl Jive ដោយ ម៉ូវ ដានីតា ចំណាត់ថ្នាក់លេខ៤និងវិញ្ញាសា Youth Boy 5 Dance-SCRPJ ជុំ លីហៀង ចំណាត់ថ្នាក់លេខ ១៕

ដោយ៖កូនដូច