លី ច័ន្ទសីហា! ធ្លាប់តែឮកូនបន្តវេនពីឪពុក ឥឡូវបែរជាឪពុកបន្តវេនពីកូនទៅវិញ

អ្នកនាង លី ច័ន្ទសីហា ជាតារាសម្ដែងល្បីឈ្មោះតាំងពីកុមារភាពក្នុងរឿងមរណមាតា។ ក្រោយពីស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈអស់មួយរយៈ ងាកទៅពង្រឹងមុខជំនួញរួចមក ពេលនេះ ស្រាប់តែឪពុករបស់អ្នកនាងគឺលោក លី សុខជុន ចេញមុខមកបន្តវេនពីអ្នកនាង បោះជំហានចូលសិល្បៈក្លាយជាតួអង្គធំក្នុងផលិតកម្មរស្មីហង្សមាសតែម្ដង។

តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងការផលិតរឿងភាគក្នុងផលិតកម្មហង្សមាសបានឱ្យដឹងថា លោក លី សុខជុន​ ឪពុកបង្កើតរបស់អ្នកនាង លី ច័ន្ទសីហា ត្រូវដើរជាតួអង្គបែបកំប្លែងជាអ្នកគ្រង់គ្រងហាយសូឈ្មោះថា ម៉ាដាម ចេនី ក្នុងរឿង “ម៉ែក្មេកចេញពីក្នុងព្រះចន្ទ” ដែលនឹងចាក់ចាក់ផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។

គួរបញ្ជាក់ថា​នេះមិនមែនជាលើកទីមួយឡើយដែលឪពុករបស់តារាសម្ដែងល្បីឈ្មោះរូបនេះ ឈានជើងប្រឡូកក្នុងវិស័យសិល្បៈ ព្រោះថាកន្លងមកលោកបានបង្ហាញវត្តមានក្នុងខ្សែភាពយន្តភាគរឿង “កូនពស់កេងកង” ដែលជាការដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង ម្ដងរួចទៅហើយ៕

ដោយ៖ ភូមិន្ទ