ឃាតកររោគចិត្តដ៏សាហាវក្នុងប្រវត្តិសាស្ត្រជប៉ុន! សម្លាប់នារីមិត្តរួមថ្នាក់ ទុកសាកសពរំលោភ ហើយវះសុដន់ និងថ្ពាល់ធ្វើម្ហូប

កាលពីឆ្នាំ ១៩៨១ ក្នុងទីក្រុងប៉ារីស មានករណីឃាតកម្មដ៏កក្រើកមួយកើតឡើង ដោយនិស្សិតប្រុសជនជាតិជប៉ុនម្នាក់ បានសម្លាប់នារីមិត្តរួមថ្នាក់របស់ខ្លួន ហើយលាក់ទុកសាកសពក្នុងផ្ទះជាយូរថ្ងៃដើម្បីវះសាច់បរិភោគ។
មានឯកសារជាច្រើន បានសរសេររៀបរាប់អំពីរឿងរ៉ាវឃាតកម្មដ៏សាហាវព្រៃផ្សៃមួយនេះ ក៏ដូចជាប្រវត្តិរូបរបស់ឃាតករ ដោយមានឈ្មោះថា អ៉ីសៃ ហ្សាហ្កាវ៉ា កើតនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ១៩៤៩ ក្នុងទីក្រុងកូប៊ី ខេត្តហ្យូកូ ប្រទេសជប៉ុន។

អ៉ីសៃ ហ្សាហ្កាវ៉ា
អ៉ីសៃ ហ្សាហ្កាវ៉ា

អ៉ីសៃ ហ្សាហ្កាវ៉ា គឺជាកូនប្រុសក្នុងត្រកូលអ្នកមានមុខមាត់ក្នុងសង្គម ដោយឪពុករបស់គេឈ្មោះលោក អាគីរ៉ា ហ្សាហ្កាវ៉ា ជាអ្នកជំនួញ និងធ្លាប់បម្រើការងារជាប្រធានក្រុមហ៊ុនប្រព័ន្ធទឹកស្អាត គូរីតា ផងដែរ ហើយជីតារបស់គេ គឺជានិពន្ធនាយកកាសែត អាសាហ្ស៊ី ស៊ីមប៊ុន ទៀតផង ។ ត្បិតតែ អ៉ីសៃ ហ្សាហ្កាវ៉ា កើតក្នុងត្រកូលអ្នកមានយ៉ាងណាក្ដី តែសុខភាពរបស់គេហាក់ដូចជាពុំសូវអំណោយផលឡើយ ព្រោះតែគេកើតមកមិនគ្រប់ខែ។

ចំពោះផ្នែកសិក្សា អ៉ីសៃ ហ្សាហ្កាវ៉ា មាននិស្ស័យខ្លាំងទៅលើមុខវិជ្ជាអក្សរសាស្ត្រ ដូច្នេះហើយទើបគ្រួសាររបស់គេបានបញ្ជូនគេទៅរៀននៅសាលាក្នុងទីក្រុង កាមូគូរ៉ា នៅតំបន់ កាណាហ្កាវ៉ា ហើយគេបានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យ វ៉ាកូ និងបញ្ចប់ថ្នាក់អនុបណ្ឌិតអក្សរសាស្ត្រអង់គ្លេស នៅសកលវិទ្យាល័យ ខ្វាន់សៃ ហ្កាគូអ៉ីន។

យោងតាមកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ អ៉ីសៃ ហ្សាហ្កាវ៉ា កាលពីឆ្នាំ ២០១១ បានឲ្យដឹងថា គេមានចំណាប់អារម្មណ៍ចង់បរិភោគសាច់មនុស្សតាំងតែពីគេរៀនថ្នាក់បរិញ្ញាប័ត្រឆ្នាំទី១ មកម្ល៉េះ ដោយសារតែកាលនោះគេបានឃើញភ្លៅនារីមិត្តរួមថ្នាក់របស់គេម្នាក់។ កាលគេនៅអាយុ ២៤ឆ្នាំ ខណៈដែលកំពុងសិក្សាថ្នាក់បរិញ្ញប័ត្រនៅសកលវិទ្យាល័យ វ៉ាកូ គេបានលួចដើរតាមនារីអាល្លឺម៉ង់ម្នាក់ រហុូតទៅដល់ផ្ទះរបស់នាង ហើយរង់ចាំពេលដែលនាងដេកលក់ គេក៏មានចេតនាចង់កាត់ផ្នែកខ្លះនៃកំប៉េះគូទរបស់នាង ធ្វើដូច្នេះដើម្បីឲ្យនាងទទួលបានរាងស្អាតផង ហើយបានសល់សាច់ទុកយកទៅផ្ទះផង។ តែគម្រោងការពេលនោះត្រូវបរាជ័យដោយសារនារីអាល្លឺម៉ង់ម្នាក់នោះ បានភ្ញាក់ឡើង ហើយច្រានគេដួលទៅលើឥត និងចោទថាគេមានចេតនាចង់រំលោភសន្ថវៈ ហើយ អ៉ីសៃ ហ្សាហ្កាវ៉ា ក៏គ្មានពាក្យអ្វីតបតឡើយ រហូតត្រូវបានប៉ូលិសចាប់ខ្លួន។

អ៉ីសៃ ហ្សាហ្កាវ៉ា បច្ចុប្បន្ន
អ៉ីសៃ ហ្សាហ្កាវ៉ា បច្ចុប្បន្ន

កាលនោះឪពុករបស់ អ៉ីសៃ ហ្សាហ្កាវ៉ា បានខាតបង់ប្រាក់ជាច្រើនដើម្បីធានារូបគេចេញក្រៅឃុំ ហើយពេលគេមានអាយុ ២៧ឆ្នាំ គេក៏ត្រូវបានគ្រួសារបញ្ជូនទៅបន្តការសិក្សាថ្នាក់បណ្ឌិតនៅសកលវិទ្យាល័យ សូប៊ននី ទីក្រុងប៉ារីស។ នៅកន្លែងនោះហើយដែល អ៉ីសៃ ហ្សាហ្កាវ៉ា បានបង្កើតករណីឃាតកម្មដ៏កក្រើក និងឃោឃៅបំផុត។

នាង រីនី ហាធីវែល
នាង រីនី ហាធីវែល

នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៨១ អ៉ីសៃ ហ្សាហ្កាវ៉ា បានអញ្ជើញនារីមិត្តរួមថ្នាក់របស់គេម្នាក់ដែលជាជនជាតិហូឡង់ ឈ្មោះនាង រីនី ហាធីវែល អាយុ ២៥ឆ្នាំ ដើម្បីទទួលទានអាហារពេលល្ងាចជាមួយគ្នានៅអាផាតមិនរបស់គេ ក៏ដូចជាពិភាក្សាកិច្ចការសាលាផងដែរ។
អ៉ីសៃ ហ្សាហ្កាវ៉ា បានសារភាពនៅមន្ទីរឃុំឃាំងថា តាមពិតពេលនោះគេមានចេតនាចង់សម្លាប់នារីម្នាក់នោះ ដើម្បីយកសាច់បរិភោគ ព្រោះតែនាងជានារីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលគេចង់បាន ហើយសាច់របស់នាងជឿជាក់ថា អាចបំពេញនូវសារជាតិខ្លះដែលគេខ្វះខាត។

ខណៈដែលនៅជាមួយគ្នាតែពីរនាក់ អ៉ីសៃ ហ្សាហ្កាវ៉ា ក៏មានឱកាសបាញ់សម្លាប់នាង រីនី ហាធីវែល ចំកញ្ចឹងករ ស្លាប់ភ្លាមៗតែម្ដង ហើយ អ៉ីសៃ ហ្សាហ្កាវ៉ា ផ្ទាល់ក៏បានសន្លប់បន្ទាប់ពីសម្លាប់រួច។
ពេលភ្ញាក់ឡើង អ៉ីសៃ ហ្សាហ្កាវ៉ា បានដឹងថា គម្រោងការរបស់គេទទួលបានជោគជ័យ ហើយគ្រានោះគេក៏បាន ចាប់ផ្ដើមរួមរ័កជាមួយសាកសពរបស់នាង រីនី ហាធីវែល បន្ទាប់ពីនេះ គេក៏បានវះសុដន់ និងសាច់ខ្ពាល់ស្ទើរទាំងអស់មកបរិភោគ ហើយសល់ប៉ុន្មានយកទៅក្លាសេទុកក្នុងទូទឹកកក។

សាកសពនាង រីនី ហាធីវែល
សាកសពនាង រីនី ហាធីវែល

អ៉ីសៃ ហ្សាហ្កាវ៉ា បាននិយាយថា គេក៏បានថតរូបទុកជាអនុស្សាវរីយ៍ខ្លះដែរ នៅពេលដែលគេកំពុងបរិភោគសាច់របស់នាង រីនី ហាធីវែល។ ពេលបរិភោគឆ្អែក អ៉ីសៃ ហ្សាហ្កាវ៉ា ក៏បានរៀបចំបំណែកសាកសពនៅសេសសល់ដាក់ក្នុងវ៉ាលីដើម្បីយកទៅចោលនៅក្នុងបឹងមួយកន្លែង តែរៀបចំមិនទាន់រួចផង ប៉ូលិសក៏បានចូលមកចាប់ខ្លួនគេតែម្ដង។

ដោយសារតែនិស្ស័យជាមនុស្សរោគចិត្ត អ៉ីសៃ ហ្សាហ្កាវ៉ា ក៏បានពណ៌នាទាំងគ្មានញញើតថា សាច់របស់នារីម្នាក់នោះទន់ ហើយមិនមានក្លិនអ្វីទាំងអស់ ប្រៀបបាននឹងសាច់ត្រីធូណាយ៉ាងដូច្នេះដែរ។

សាកសពនាង រីនី ហាធីវែល
សាកសពនាង រីនី ហាធីវែល

សូមបញ្ជាក់ថា ក្រោយពីចាប់ខ្លួន អ៉ីសៃ ហ្សាហ្កាវ៉ា ត្រូវបានជាប់ពន្ធនាគារនៅប្រទេសបារាំងតែ ២ឆ្នាំប៉ុណ្ណោះ ដោយរកឃើញថាគេជាមនុស្សឆ្កួត ទើបអជ្ញាធរបារាំងបានបញ្ជូនគេមកកាន់ប្រទេសជប៉ុនវិញ ហើយព្យាបាលនៅមន្ទីរពេទ្យវិកលចរិត ម៉ាតស៊ូហ្សាវ៉ា នៅទីក្រុងតូក្យូ។ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៨៦ អ៉ីសៃ ហ្សាហ្កាវ៉ា បានចាកចេញពីមន្ទីរពេទ្យដោយខ្លួនឯង ហើយគេក៏មានសេរីភាពចាប់តាំងពីថ្ងៃនោះមក រហូតដល់បច្ចុប្បន្ននេះគេមានអាយុ ៧១ឆ្នាំហើយ។ តែយ៉ាងណាមិញចំពោះសេរីភាពរបស់ អ៉ីសៃ ហ្សាហ្កាវ៉ា បានរងនូវកររិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋជប៉ុន៕

សាកសពនាង រីនី ហាធីវែល
សាកសពនាង រីនី ហាធីវែល

បំណែកសាកសពនាង រីនី ហាធីវែល គេបម្រុងយកទៅចោល
បំណែកសាកសពនាង រីនី ហាធីវែល គេបម្រុងយកទៅចោល
សាកសពនាង រីនី ហាធីវែល
សាកសពនាង រីនី ហាធីវែល