តោះយប់នេះមកទស្សនាព្រឹត្តការណ៍សម្ពោធ iPhone សេរ៊ីថ្មីជាមួយក្រុមការងារស្កាយ

ដូចដែល​បាន​ដឹង​ស្រាប់​ហើយ Apple នឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយមានឈ្មោះថា “Hi, Speed.” ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី 13 ខែតុលា ឆ្នាំ 2020 ដែលត្រូវនឹងម៉ោង 12 រំលងអធ្រាត្រឈានចូលថ្ងៃទី 14 ខែតុលា ម៉ោងនៅក្នុងប្រទេសយើង។ ហើយថ្ងៃនេះតាមរយៈ YouTube Channel ផ្លូវការរបស់ខ្លួន Apple បានបង្ហោះតំណរភ្ជាប់ថ្មីមួយសម្រាប់ទុកឲ្យមហាជនអាចទស្សនាការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ពិសេស “Hi, Speed.” របស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនាយប់នេះ។ នៅក្នុងព្រឹត្តិការណ៍ពិសេសមួយនេះ Apple នឹងធ្វើការប្រកាសចេញ iPhone ជំនាន់ថ្មី ឬមនុស្សភាគច្រើនហៅថា iPhone 12 Series ជាផ្លូវការ។

ប្រិយមិត្តអាចរង់ចាំធ្វើការទស្សនាតាមរយៈតំណរភ្ជាប់ខាងក្រោមនេះបាន។

ដោយ៖ Vireak

ប្រភព៖ Apple