អ្នកណាចង់ឆ្លុះកញ្ចក់ពេលយប់ ហើយមើលឃើញខ្មោច អាចសាកល្បងបានវិធីងាយៗ

«Bloody Mary» គឺជារហស្សនាមរបស់មហាក្សត្រី ម៉ារី ទី១ ដែលជាមហាក្សត្រីកំណាចរបស់ប្រទេសអង់គ្លេស និង អៀរឡង់ ដែលបានឡើងគ្រងរាជ្យនៅឆ្នាំ ១៥៥៣ ដល់ ឆ្នាំ ១៥៥៨។
«Bloody Mary» មានចំណូលចិត្តសម្លាប់ពួកប្រូតេស្ដង់ដោយដុតពួកគេទាំងរស់ ហើយនៅក្នុងរាជ្យរយៈពេល ៥ឆ្នាំរបស់នាង នាងបានសម្លាប់មនុស្សអស់ប្រមាណ ២៥០នាក់។

សកម្មភាពដ៏ឃោឃៅរបស់ មហាក្សត្រី ម៉ារី ទី១ បានបញ្ចប់ទៅវិញ នៅពេលដែលប្អូនស្រីរបស់នាងឡើងគ្រងរាជ្យជំនួសនៅឆ្នាំ ១៥៥៨ ហើយហេតុផលដែលនាងចុះចេញពីរាជ្យសម្បត្តិព្រោះតែឆ្នាំនោះនាងមានផ្ទៃពោះ តែកូនរបស់នាងបានស្លាប់នៅក្នុងផ្ទៃ ដូច្នេះហើយប្អូនស្រីរបស់នាងឈ្មោះ អាលីហ្សាប៊ែត ត្រូវបានរាជានុសិទ្ធិ និងបន្តក្លាយជាអ្នកស្នងរាជសម្បត្តិស្របច្បាប់តែម្ដង។

នៅខែឧសភា ឆ្នាំ ១៥៥៨ សុខភាពរបស់ ម៉ារី ចេះតែខ្សោយទៅៗ អាចបណ្ដាលមកពីការឈឺចាប់ នៃជំងឺមហារីកស្បូន និងក្រពេញអូវែ បន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំដដែល នាងក៏បានលាចាកលោក ក្នុងវ័យ ៤២ឆ្នាំ។
លុះចំណេរតមក ប្រជាជនអឺរ៉ុបមានជំនឿមួយថា វិញ្ញាណខ្មោច ម៉ារី ឬ «Bloody Mary» នឹងបង្ហាញខ្លួននៅមុខកញ្ចក់ប្រសិនបើមាននរណាម្នាក់ហៅឈ្មោះនាង។ ព្រោះការស្លាប់របស់នាង បានបញ្ចប់ទៅដោយភាពឈឺចាប់បំផុត ណាមួយត្រូវបាត់បង់រាជ្យសម្បត្តិ ហើយណាមួយទៀតនាងនៅស្រណោះកូនដែលស្លាប់ក្នុងផ្ទៃ ដូចនេះវិញ្ញាណរបស់នាងនៅតែវិលវល់មុខកញ្ចក់ និងបង្ហាញខ្លួនឲ្យតែឮគេហៅឈ្មោះនាង និងរំឮកពីកូនរបស់នាង។

មានជំនឿមួយថា ប្រសិនបើចង់ឲ្យវិញ្ញាណ ម៉ារី បង្ហាញខ្លួននៅក្នុងកញ្ចក់ជាមួយអ្នក គឺត្រូវអនុវត្តពិធីហៅព្រលឹង ដោយពិធីនោះងាយស្រួលបំផុត។ ដំបូងគ្រាន់តែដើរទៅរកបន្ទប់ទឹកពេលយប់ស្ងាត់តែម្នាក់ឯង ដោយកាន់ទៀនមួយដើមទៅជាមួយ ហើយបិទភ្លើងទាំងអស់។ ជំហានបន្ទាប់ អ្នកត្រូវចំណាយពេលប្រហែល ៥នាទី ខាងមុខទ្វារបន្ទប់ទឹក ដោយភាពស្ងៀមស្ងាត់បំផុត។ បន្ទាប់មកដៃកាន់ភ្លើងទៀន រួចបង្វិលខ្លួនបីជុំ ហើយដើរចូលទៅក្នុងបន្ទប់ទឹករួចបិទទ្វារឲ្យជិត។ ជំហានបន្ទាប់ទៀត គឺដាក់ដៃម្ខាងស្រាលៗនៅលើកញ្ចក់ ភ្នែកសំឡឹងមើលទៅទីងងឹតក្នុងកញ្ចក់ ហើយហៅឈ្មោះដដែលៗតិចៗថា «Bloody Mary»…។

ចុងក្រោយប្រសិនបើមិនមានឃើញអ្វីកើតឡើងទេ អ្នកត្រូវនិយាយថា «ខ្ញុំបានលួចកូនរបស់អ្នក Bloody Mary» និយាយបែបនេះដដែលៗ ហើយភ្នែកសំឡេងមើលទៅផ្នែកចំហៀងនៃកញ្ចក់ នោះអ្នកនឹងអាចឃើញរូបរាងមនុស្សស្រីមានមាឌធំ ពណ៌ខ្មៅ ឈរនៅពីខាងក្រោយមិនខាន។

តាមជំនឿ ប្រសិនបើអ្នកបានអន្ទងព្រលឹងនាង ម៉ារី បានសម្រេចហើយ នោះវិញ្ញាណខ្មោចរបស់នាង នឹងបង្ហាញខ្លួនគ្រប់ពេលដែលអ្នកឆ្លុះកញ្ចក់។
សូមបញ្ជាក់ថា ខាងលើនេះ គ្រាន់តែជាអប៉ិយជំនឿរបស់ជនជាតិអឺរ៉ុប ប៉ុណ្ណោះមិនមានអំណះអំណាងណាមួយបញ្ជាក់ថា វាជារឿងពិតដែលធ្លាប់កើតមានឡើយ៕