ចំណាត់​ថ្នាក់​ពិន្ទុរបស់ទូរសព្ទដែល​ចេញដោយ AnTuTu ត្រូវ​បាន​ប្រកាសចេញ ហើយទូរសព្ទដែល​មាន​ពិន្ទុខ្ពស់ជាងគេគឺ iQOO5

ចំណាត់​ថ្នាក់​ពិន្ទុរបស់ទូរសព្ទដែល​ចេញដោយ AnTuTu ត្រូវ​បាន​ប្រកាសចេញ ហើយទូរសព្ទដែល​មាន​ពិន្ទុខ្ពស់ជាងគេទាំង៣គឺសុទ្ធតែ​បាន​មក​ពី​ក្រុមហ៊ុន​ចិន​។ ជាក់ស្តែ​នៅ​ក្នុង​តារាងពិន្ទុដែល​ចេញ​ដោយ​ AnTuTu ត្រូវ​បាន​បង្ហាញ​ថា iQOO5 Proជាប់ចំណាត់ថ្នាក់​លេខ១ ដោយទទួល​បាន​ពិន្ទុសរុប 663752នាំមុខគេ បន្ទាប់​មក​ទៀតលេខ២គឺបាន​ទៅលើiQOO5 vanilla counterpart ដែលទទួល​បាន​ពិន្ទុ 662165។ ចំណែក​លេខ៣គឺទទួលបាន​ទៅលើ​ម្ចាស់​ពានលេខមួយកាលពីខែមុនគឺ Xiaomi Mi10 Ultra​ដែលទទួល​បាន​ពិន្ទុចំនួន 648624។

ពិន្ទុខាងលើជាពិន្ទុជាមធ្យមដោយផ្អែកលើការធ្វើតេស្តជាង ១០០០ដងទៅលើទូរសព្ទទាំងនោះចន្លោះពីថ្ងៃទី ១ ដល់ ៣០ ខែកញ្ញា។

ម៉ូដែល iQOO ទាំងពីរត្រូវបានបំពាក់ដោយឈីប Snapdragon 865 ភ្ជាប់ដោយ 12GB LPDDR5 RAM និងទំហំផ្ទុក 256GB UFS 3.1។

ដោយ៖ Vireak