ខៀវ សានសាណា ប្រកាសថា ស្រលាញ់ស្វាមីមិនស្តាយក្រោយ នៅថ្ងៃខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំ

(ភ្នំពេញ)៖ ពិធីការិនីរាងតូចច្រឡឹង និងពូកែក្នុងការប្រើប្រាស់ភាសាអង់គ្លេស បានយ៉ាងល្អ អ្នកនាង ខៀវ សានសាណា បានរំលេចសារ និងរូបថតផ្អែមល្ហែមជាមួយស្វាមី បង្ហាញឲ្យទស្សនិកជនបានឃើញ នៅក្នុងឱកាសអបអរសាទរ ថ្ងៃខួបអាពាហ៍ពិពាហ៍ របស់អ្នកនាងនិងស្វាមី ហើយមិនតែប៉ុណ្ណោះអ្នកនាងថែមទាំងពោលពាក្យផ្អែម ទៅកាន់ស្វាមី ដែលស្តាប់ហើយពិតជារំភើបខ្លាំង។

                         នៅថ្ងៃពិសេសគម្រប់ខួបអាពាហ៍ពិពាហ៍ ៤ឆ្នាំ របស់ពិធីការិនីអ្នកនាង  ខៀវ សានសាណា និង ស្វាមី ដែលជាជនជាតិបរទេស បានរួមរស់ជាមួយគ្នា ៤ ឆ្នាំហើយ ដោយអ្នកនាងបានទទួលក្តីស្រឡាញ់ផ្ដល់ភាពកក់ក្ដៅ ផ្ដល់ស្នាមញញឹមដល់អ្នកនាង ធ្វើឱ្យគ្រួសារតូចមួយនេះ រស់នៅពោលពេញទៅដោយ សុភមង្គល។

បើទោះបីជាអ្នកនាង និងស្វាមី មានសញ្ជាតិខុសគ្នាម្នាក់ ជាជនជាតិខ្មែរនិងម្នាក់ទៀត ជាបរទេសក៏ពិតមែន តែសម្រាប់ក្តីស្រលាញ់របស់ស្វាមី ភរិយាមួយគូនេះ គឺពិតជាផ្អែមល្ហែមជាមួយគ្នាខ្លាំងណាស់ ហើយជាក់ស្តែង នៅក្នុងឱកាសថ្ងៃខួបអាពាហ៍ពិពាហ៍ របស់អ្នកនាងឆ្នាំនេះ អ្នកនាងបានរំលេចសារពោលពេញ ទៅដោយក្តីស្រលាញ់ថា “បួនឆ្នាំមុនយើងបានកាន់ដៃគ្នា ក្នុងនាមជាប្តីប្រពន្ធ ប្រាំពីរឆ្នាំមុនអ្នកបានចូលគោរពសំពះឱពុកម្តាយខ្ញុំ ហើយថ្ងៃនេះអ្នកនៅតែ អោយតំលៃគ្រួសារខ្ញុំ ខ្ញុំសូមហៅអ្នកថាជាស្វាមីដ៍មានគុណធម៌ Happy our wedding anniversary. Thank u for everything. ស្រលាញ់អ្នកមិនស្តាយក្រោយ my dear husband”៕ (ដោយ៖ ពិជ័យបុត្រ)