ឡូយអស់ទាស់! ចេញហើយសកម្មភាពថតកុន របស់តារាល្បីហុងកុង មកថតនៅខ្មែរ ជាពិសេសមានតារាសម្តែងជើងចាស់ខ្មែរទៀត

កម្សាន្ត៖ នៅមុននេះបន្តិច នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ ផ្សាររាត្រីកុងទីន័រផាម បានបង្ហោះរូបភាពជាច្រើនសន្លឹកពីសកម្មភាពថតកុន ដោយក្នុងនោះ គេក៏ឃើញវត្តមានតារាហុងកុង ដ៏ល្បីឈ្មោះម្នាក់ផងដែរ គឺលោក Eric Tsang។ ម្ចាស់ហ្វេសប៊ុករូបនេះក៏បានភ្ជាប់សារមួយផងដែរថា៖ “តោះ ទៅមេីលសកម្មភាពថតរឿងរបស់តារាល្បីមួយរូប ដែលអ្នកទាំងអស់គ្នា ឃេីញរូបគាត់ នៅក្នុងសាច់រឿងចិនហុងកុង បែបកំប្លែងៗ។ អរគុណសំរាប់ការជ្រេីសរេីសទីតាំងនៅ ផាម ជាឈុតឆាកក្នុងសាច់រឿងថ្មី”។

ចំណែកប្រហែលជា១ម៉ោងមុននេះ គេក៏បានឃើញវត្តមាន តារា​សម្ដែង​ជើង​ចាស់​ របស់ខ្មែរយើងម្នាក់ គឺ ​អ្នក​នាង ស្វែង សុជាតា ក៏បានចូលរួមថតកុន ជាមួយតារាហុងកុងដ៏ល្បីមួយរូបនេះផងដែរ។ ក្នុងនោះ ​អ្នក​នាង ស្វែង សុជាតា ក៏បានបង្ហោះសារមួយបញ្ជាក់ ក្នុងហ្វេសប៊ុករបស់ខ្លួនផងដែរថា៖ “បងប្អូនឆ្លេីយថាអត់ស្គាល់គាត់មួយមក ហេសហេស អ្នកណាខ្លះ ស្គាល់ស្តេចល្បែងកំប្លែង នេះខ្លះប្រាប់ផង”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពនៃការថតកុនមួយនេះទាំងអស់គ្នា៕