សោកស្ដាយ! បុគ្គលល្បីៗ ៣ រូបស្លាប់ដោយសារលង់ទឹក

ទឹកជាប្រភពនៃជីវិត ហើយទឹកក៏ជាអាវុធមុខពីរដែលអាចសម្លាប់ជីវិតបានដែរ ជាពិសេសនៅគឺនៅពេលមានទឹកជំនន់ធំៗម្ដងៗ។ យោងតាមប្រវត្តិសាស្រ្តពិភពលោក ​បានកត់ត្រាទុកនូវរឿងរ៉ាវបុគ្គលល្បីៗជាច្រើនដែលបានស្លាប់ដោយសារលង់ទឹក ក្នុងបុព្វហេតុផ្សេងៗគ្នា។ ក្នុងនោះមានដូចជា៖ តារាចម្រៀង Whitney Houston, តារាសម្ដែង Virginia Woolf, និង អ្នកនិពន្ធ Adeline Virginia Woolf ជាដើម។

១/. Whitney Houston៖ នាងកើតថ្ងៃទី ០៩ ខែសីហាឆ្នាំ ១៩៦៣ គឺជាតារាកំពូលតារាចម្រៀងនិងសម្ដែងដ៏ល្បីល្បាញរបស់អាមេរិក។ នាងត្រូវបានគេកត់សម្គាល់ថាជាសិល្បករស្ត្រីដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតដោយជាប់កំណត់ត្រាហ្គីនណេសពិភពលោកហើយក៏ជាអ្នកចម្រៀងដែលលក់ស៊ីឌីចម្រៀងដាច់បំផុតគ្រប់ពេលចេញចម្រៀងថ្មីម្ដងៗ ជាមួយនឹងកំណត់ត្រាលក់ចេញ ២០០ លានថាស ទូទាំងពិភពលោក។ នាងទទួលមរណភាពនៅ អាយុ ៤៩ ឆ្នាំ (១៩៦៣-២០១២) ដោយសារលង់ទឹក។

២/. Natalie Wood ៖ កើតថ្ងៃទី ២០ ខែកក្កដាឆ្នាំ ១៩៣៨ គឺជាតារាសម្តែងជនជាតិអាមេរិកម្នាក់ដែលបានចាប់ផ្តើមអាជីពក្នុងខ្សែភាពយន្តកាលពីនៅក្មេងនិងក្លាយជាតារាហូលីវូដតាំងពីនៅវ័យក្មេងផងដែរ។ Wood ទទួលបានពានរង្វាន់ Academy ចំនួន ៣ ដងមុនពេលនាងមានអាយុ ២៥ ឆ្នាំ។ នាងបានចាប់ផ្តើមសម្តែងក្នុងខ្សែភាពយន្តតាំងពីអាយុ ៤ ឆ្នាំ។ ក្នុងវ័យជំទង់នាងទទួលបានការតែងតាំងជាតារាសម្តែងល្អបំផុតនៅក្នុងរឿង Rebel Without Cause (ឆ្នាំ ១៩៥៥) ។ នាងទទួលមរណភាពនៅ ថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ១៩៨១ ក្នុងជន្មាយុ ៤៣ ឆ្នាំ  ដោយសារលង់ទឹក។

៣/. Adeline Virginia Woolf៖ កើតថ្ងៃទី ២៥ មករា ១៨៨២ គឺជាអ្នកនិពន្ធអង់គ្លេសដែលត្រូវបានគេចាត់ទុកថាជាអ្នកនិពន្ធដ៏សំខាន់បំផុតម្នាក់នៅសតវត្សរ៍ទី ២០ និងជាអ្នកត្រួសត្រាយផ្លូវក្នុងការនិពន្ធរឿងបែបនិទានកថាផងដែរ។ Woolf បានកើតក្នុងគ្រួសារអភិជននៅឯ South Kensington ក្នុងទីក្រុងឡុងនិងជាកូនទី ៧ ក្នុងគ្រួសារដែលមានគ្នា ៨ នាក់។ នាងទទួលមរណភាពនៅថ្ងៃទី ២៨ មីនា ១៩៤១ ក្នុងជន្មាយុ ៥៩ ឆ្នាំ ដោយសារលង់ទឹក៕

ដោយ៖ ភូមិន្ទ