ប្រពៃណាស់! ពេជ្រ សោភា ម្នាក់ទៀតហើយជួយជាថវិកាដល់ជនរងគ្រោះរហូតដល់…

កំពូលតារាចម្រៀង ពេជ្រ សោភា ដែលជាតារាចម្រៀងមានចិត្តសប្បុរសធម៌មួយដួងនោះ ហាក់មិននៅស្ងៀមនោះឡើយជាមួយនឹងជំនន់ទឹកភ្លៀងក្នុងឆ្នាំនេះ ដោយអ្នកនាងបានចូលជាថវិការហូតដល់មួយពាន់ដុល្លារឯណោះ សម្រាប់ជួយដល់ជនរងគ្រោះ​។

យោងតាមការបញ្ជាក់របស់លោក ហេង​​ ឡុង  តំណាងនៃសមាគមសិល្បករខ្មែរបានឱ្យដឹងទាំងរំភើបថា៖ “​សូមថ្លែងអំណរគុណតារាចម្រៀង ពេជ្រ សោភា ដែលបានចូលរួមបរិច្ចាគថវិកា ១.០០០ ដុល្លារតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់”

គួរបញ្ជាក់ថា ក្នុងគ្រាដែលពលរដ្ឋមានទុក្ខលំបាកនេះ ឃើញថាមានអ្នកមុខអ្នកការ ឯកឧត្ដម ឧកញ៉ា មួយចំនួនធំបានបញ្ចេញកញ្ចប់ថវិកាជួយដល់ជនរងគ្រោះដែលសរុបជំនួយមានរហូតដល់រាប់លានដុល្លារទៅហើយ​។ ក្នុងនោះចំពោះវិស័យសិល្បៈ មានលោក ព្រាប សុវត្ថិ ម្នាក់បានជួយជនរងគ្រោះជាអង្ករចំនួន ២ តោន ហើយក៏មានអ្នកសិល្បៈករជាច្រើនទៀតចេញមុខជួយក្នុងរឿងនេះដែរ គ្រាន់តែមិនបានប​ង្ហាញជាសាធារណៈតែប៉ុណ្ណោះ៕

ដោយ៖ ភូមិន្ទ