ដូចការសង្ស័យមែន iPhone 12 ពិតជាមិនដាក់ខ្សែសាក និងកាសមកជាមួយពិតមែន

Apple បានប្រកាសចេញ iPhone 12 Series ជាផ្លូវការកាលពីយប់មិញនេះ ដោយបង្កើត​ប្រវត្តសាស្ត្រថ្មី នៃiPhone ដែលដំណើរការប្រព័ន្ធ 5G ថ្មី។ ប្រិយមិត្ត​ទាំងអស់គ្នាប្រាកដជាដឹងហើយថាទូរសព្ទ​ថ្មីនេះជាទូរសព្ទដ៏អស្ចារ្យ ទាំងកម្លាំង​ម៉ាស៊ីន និង​កាមេរ៉ា ព្រោះវាជាទូរសព្ទកំពូល​របស់ Apple ប៉ុន្តែ​កាន់តែហួសចិត្តបំផុតនោះគឺApple ពិតជាមិនបានដាក់កាសខ្សែ EarPods និងក្បាលឆ្នាំងសាកនៅក្នុងប្រអប់វេចខ្ចប់របស់ iPhone 12 Series ដូចទៅនឹងដំណឹងបែកធ្លាយដែលយើងទទួលបានកន្លងមកមែន។

មូលហេតុដែលពួកគេសម្រេចចិត្តមិនបានដាក់កាសខ្សែ EarPods និងក្បាលឆ្នាំងសាកនៅក្នុងប្រអប់វេចខ្ចប់របស់ iPhone 12 Series ក៏ព្រោះតែពួកគេចង់ចូលរួមចំណែកការពារបរិស្ថានពិភពលោក។

ដោយ៖ Vireak