Apple បញ្ចេញឆ្នាំងសាកឥតខ្សែប្រភេទ MagSafe មានរាងស្រដៀងនឹងឆ្នាំងសាកដែលមានលើ Apple Watch

ក្រុម​ហ៊ុន Apple បានរើកកាយ​យក​បច្ចេកវិទ្យា​កាល​ពី​មុន​មក​ប្រើ​ឡើងវិញ ជាច្រើន​ដូច​ជារូបរាងរបស់ iPhone 12 ជាដើម។ ក្រៅពីរូបរាង Apple ក៏បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា Magsafe ដែល​មាន​នៅលើ Macbook មកប្រើ​លើ iPhone ម្តង។

ជាមួយ​ឆ្នាំងសាក​ដែក​ឆក់​នេះ វាធានាបាន​នូវសុវត្ថិភាពមិន​ខ្លាចដាច់ខ្សែរ ឬខូចរន្ធសាកថ្មឡើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នក​ក៏អាច​ជៀសវាងពី​ការ​ធ្លាក់​ទូរសព្ទ​ពី​លើតុពេលដែលដើរទាក់ខ្សែឡើយ ព្រោះ​ខ្សែដែក​ឆក់​នេះ​នឹង​ផ្តាច់ចេញ​ពីទូរសព្ទពេល​មាន​មាន​កម្លាំង​ទាញ​ខ្លាំង។​

ក្នុងករណីនេះ MagSafe សម្រាប់ iPhone នឹងផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ទូរស័ព្ទ iPhone របស់អ្នកទៅនឹងឆ្នាំងសាកឥតខ្សែ (ដែលអាចប្រើបានរចាប់តាំងពី iPhone 8 / iPhone X) ។

ដោយ៖ Vireak