មិនធម្មតា! មាស សុខសោភា ក្លាយជាគណកម្មការក្នុងកម្មវិធីប្រកួតទេពកោសល្យកុមារ

កំពូលតារាចម្រៀង មាស សុខសោភា នៅសុខៗស្រាប់តែក្លាយជាគណកម្មការដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងកម្មវិធី SuperGold Kid Star រួមជាមួយតារាល្បីៗពីររូបផ្សេងទៀតមានដូចជា កញ្ញា សុភ័ក្ដ្រ  កុសុម៉ា និង តារាចម្រៀង ម៉ុង ម៉ានិត ជាដើម។

កំពូលតារាចម្រៀងដែលល្បីឈ្មោះពីរឿងការពារធនធានធម្មជាតិរូបនេះបានឱ្យដឹងលម្អិតថា៖ “ហ្វេនៗបានដឹងពី SuperGold Kid Star ហើយឬនៅ?តោះ ចុះឈ្មោះឲ្យគាត់ម្នាក់មួយៗមក ហ្វេនៗដែលមានកូន ប្អូន ឬក្មួយពូកែច្រៀងរាំ លេងឧបករណ៍តន្រ្តី ឬសំដែង ដើម្បីឲ្យគាត់មានឱកាសបញ្ចេញសមត្ថភាពដ៏គួរឲ្យស្រលាញ់របស់គាត់ និងមានឱកាសក្លាយជាម្ចាស់ជ័យលាភីពីកម្មវិធី។ អូ លឺថារង្វាន់ច្រើនសន្ធឹកសន្ធាប់ណាស់! ចឹង រួសរាន់ឡើង! នៅសល់តែ ៣ ថ្ងៃទៀតទេ ការចុះឈ្មោះនឹងត្រូវបិទបញ្ចប់ហើយ”

គួរបញ្ជាក់ថា កម្មវិធីនេះនឹងបញ្ចប់ការទទួលពាក្យនៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២០ នេះ។ ដោយសមាសភាពដែលអាចចូលរួមបានគឺមានតែកុមារដែលមានអាយុចាប់ពី ២ រហូតដល់ ៩ ឆ្នាំតែប៉ុណ្ណោះ។ ក្នុងនោះ បេក្ខជន ៣០ រូបនឹងត្រូវបានជ្រើសរើសដើម្បីចូលរួមប្រកួតនៅជុំបន្ត៕

ដោយ៖ ភូមិន្ទ