ឆៃលី ដាឡែន លើកសរសើរ មាស សុខសោភា និងពន្លះតារាមួយចំនួនថាបូសក្លៀក

ក្រៅពីមានងារជាតារាសម្ដែងដែលចូលចិត្តសម្ញែងភាពស៊ិចស៊ីហើយនោះ អ្នកមេម៉ាយក្ដៅស្រួយ  ឆៃលី ដាឡែន មានងារដើមហៅ មឿន ម៉ាឡែន ក៏ជាមនុស្សម្នាក់ដែលតែងតែពន្លះ មិនដែលអត់ទ្រាំនៅស្ងៀមជាមួយអ្នកណាដែលធ្វើឱ្យអ្នកនាងទាស់ចិត្តនោះឡើយ។ ជាក់ស្ដែងថ្មីៗនេះ នាងបានលើកសរសើរពីអត្តចរិតកញ្ញា​​មាស សុខសោភា និងនិយាយបន្ទុះបង្អាប់ដល់តារាមួយចំនួនថា​ ពើងទ្រូង បូសក្លៀក​។

អ្នកមេម៉ាយចាយរាងរូបនេះ បាននិយាយបន្ថែមក្នុងគណនីហ្វេសប៊ុករបស់ខ្លួនឱ្យដឹងថា៖ “Good morning my love Meas Soksophea ស្រឡាញ់​ណាស់​ ទាំងសម្លេង​ ទាំងចរិត មិនចេះឆ្មើងឆ្មៃ​ ឃើញកន្លែងណាក៏ដោយនិយាយពីស្រែកហៅ រួសរាយណាស់​ ​ នេះបានសាកសមជាកំពូលតារាចម្រៀងល្បីមែន។ មិនដូចតារាមួយចំនួនតូច​ ដែលទើបចេញក្បាលមក​ ហើយមិនមែនល្បីក្នុងវិស័យសិល្បៈទេ​ តែម៉ែអើយនិយាយខ្មើត​ ពើងទ្រូង​ កើតបូសក្លៀក​ ហើយនិយាយពីអួតអើយអួត​ តែបើសមត្ថភាពដូចគ្មានទេ​ (​សុំទោសណាខ្ញុំមិនបាននិយាយប៉ះពាល់អ្នកណាទេ​ តែបើមានខ្លួនទទួលយកចុះ​)”

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលមានតារាល្បីៗគ្នាឯងលើកសរសើរពីអត្តចរិត និងសម្លេងរបស់​មាស សុខសោភា នោះ។ ព្រោះថា មាស សុខសោភា មិនត្រឹមតែជាប់ងារជារាជិនីសម្លេងសម័យថ្មីប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានឈ្មោះជាតារាដែលមានសមត្ថភាពលើសពីសម្លេង ពោលគឺ សម្លេងរបស់នាងមិនមែនសម្រាប់តែស្រែកច្រៀងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសម្លេងដែលដាស់តឿនឱ្យអ្នកគាំទ្រចូលរួមថែរក្សាការពាសម្បត្តិធម្មជាតិផងដែ៕

ដោយ៖ ភូមិន្ទ