លេច​ធ្លាយ​រូប​រាង Huawei Mate 40 ដែល​បង្ហាញ​ពី​កាមេរ៉ា​រាងជា អដ្ឋកោណ

នៅក្នុងពិភពស្មាតហ្វូនក្រុមហ៊ុនផលិតធំ ៗ ព្យាយាមធ្វើឱ្យការរចនាបន្ទះខាងក្រោយកាមេរ៉ារបស់ខ្លួនប្លែកពីគេ។ Apple និង Google បាន​រៀបចំកាមេរ៉ាជារាងការេពី Samsung មានរាងចតុកោណកែង ហើយOnePlusមាន​រាង​ជា​រង្វង់។

យោងតាមការសែតផ្លូវការបានបង្ហាញថាត្រកូលស្មាតហ្វូន Huawei Mate 40 នឹងមានយ៉ាងហោចណាស់មួយម៉ូឌែលដែលមានការរៀបចំកាមេរ៉ាខាងក្រោយរាងជាអដ្ឋកោណ(៨ជ្រុង)។

ការបើកសម្ពោធជាផ្លូវការគឺធ្វើឡើងនៅថ្ងៃទី ២២ ខែតុលា ម៉ោង៨យប់(ម៉ោងនៅកម្ពុជា) ហើយនោះក៏ជាពេលដែលក្រុមហ៊ុន​នឹង​ប្រកាសទាំងតម្លៃ សមត្ថភាពនិងលក្ខណៈពិសេសលម្អិតទៀតផង។

ដោយ៖ Vireak