ទឹកចិត្តប្រពៃ! រាយនាមតារា ៩ ដួងនិងចំនួនថវិកា ដែលបានជួយដល់ជនរងគ្រោះដោយទឹកជំនន់

ក្រោយពីរាជរដ្ឋាភិបាល​និងអ្នកជំនួញធំៗជាច្រើនរូបចេញមុខឧបត្ថម្ភដល់អ្នករងគ្រោះទឹកជំនន់ក្នុងឆ្នាំនេះរួចមក ឃើញថាក៏មានអ្នកសិល្បៈជាច្រើនរូបបានចេញមុខជួយដល់ជនរងគ្រោះក្នុងគ្រាទុក្ខលំបាកនេះផងដែរ។ ក្នុងនោះមានដូចជា៖

១/. តារាចម្រៀង នី រតនា និងភរិយា បរិច្ចាគថវិកាចំនួន ៥០០ដុល្លារ។

២/. តារាសម្ដែង និងផលិតករ លោក ចា រិទ្ធី បានបរិច្ចាគថវិកាចំនួន ៥០០ដុល្លារ។

៣/.  ក្រុមគ្រួសារតារាចម្រៀងលោក ព្រាប សុវត្ថិ បានឧបត្ថម្ភនូវទឹកប្រាក់ ៥.០០០ដុល្លារ។

៤/. លោក ខេមរៈ សិរីមន្ត និងភរិយា បានបរិច្ចាគថវិកាចំនួន ១២៥០ដុល្លារ។

៥/. តារាចម្រៀង សួស វីសា ស្វាមី ព្រមទាំងកូនស្រី បានបរិច្ចាគថវិកាចំនួន ៥០០ដុល្លារ។

៦/. តារាចម្រៀង ពេជ្រ សោភា បានចូលរួមបរិច្ចាគថវិកា ១.០០០ ដុល្លារ។

៧/. អ្នកចម្រៀង Bross La ព្រមទាំង CG Movement បានឧបត្ថមនូវថវិកា ចំនួន ១០០ ដុល្លារ។

៨/. តារាកំប្លែង នាយ ក្រឹម បានបរិច្ចាគថវិកាចំនួន ១០០ដុល្លារ។

៩/. តារាសម្ដែង ឃុត សោភា បានបរិច្ចាគថវិកាចំនួន ៥០ដុល្លារ។

គួរបញ្ជាក់ថា ក្នុងគ្រាដែលពលរដ្ឋមានទុក្ខលំបាកនេះ ឃើញថាមានអ្នកមុខអ្នកការ ឯកឧត្ដម ឧកញ៉ា មួយចំនួនធំបានបញ្ចេញកញ្ចប់ថវិកាជួយដល់ជនរងគ្រោះដែលសរុបជំនួយពេលនេះមានរហូតដល់រាប់លានដុល្លារទៅហើយ​។ ក្នុងនោះចំពោះវិស័យសិល្បៈ ក៏មានអ្នកសិល្បៈជាច្រើនទៀតចេញមុខជួយក្នុងរឿងនេះដែរ គ្រាន់តែមិនបានប​ង្ហាញជាសាធារណៈ ហើយការរាយនាមខាងលើគ្រាន់តែជាតួលេខបឋមតែប៉ុណ្ណោះ៕ ដោយ៖ ភូមិន្ទ