​​​​គ.ជ.ប៖ ក្នុងរយៈ១៣ថ្ងៃនេះ មានពលរដ្ឋសរុប២០០,៣៨៣នាក់បានទៅចុះឈ្មោះបោះឆ្នោតថ្មី

(ភ្នំពេញ)៖ តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺលទ្ធ​ផល​បណ្តោះ​អាសន្នថ្ងៃទី១៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដោយបញ្ជាក់ថា មានប្រជាពលរដ្ឋ ១៦.៦៧៨នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពសារព័ត៌មាន Sky News ទទួលបានដែល គ.ជ.ប ចេញនៅ​រសៀល​​​​​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី​ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសមានដូចខាងក្រោម៖ ១. ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៦.៦៧៨នាក់ ២. អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ៨៧.៩០៦នាក់ ៣. អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនសរុប ៦៦.០៩០នាក់​៤. អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនសរុប ៥៨.៨៩៩នាក់៕

សម្រួលអត្ថបទ ៖ S.T