ថៅកែពេជ្រចិត្តធម៌ ទ្រី ដាណា បង្ហាញពីមូលហេតុដែលមិនចេះយំយែកដូចគេពេលចែកទាន

អ្នកស្រី ទ្រី ដាណា ជាថៅកែពេជ្រចិត្តធម៌មួយរូប​ដែលកំពុងតែសស្រាក់សស្រាំក្នុងការជួយទំនុកបម្រុងជាគ្រឿងឧបភោគបរិភោគដល់ជនរងគ្រោះដោយសារទឹកជំនន់ក្នុងឆ្នាំនេះ។ អមនឹងសកម្មភាបនេះ អ្នកស្រីបានបង្ហាញពីមូលហេតុមួយថាខ្លួនមិនចេះយំយែកពេលចែកទានដូចគេនោះឡើយ ព្រោះខ្លួនគឺជានារីដ៏រឹងមាំម្នាក់។​

អ្នកស្រី ទ្រី ដាណា ​បានសរសេរសារបង្ហាញអារម្មណ៍ពិតបែបនេះ ក្រោយពេលមានគេសួរសំណួរទាក់ទងនឹងប្រធានបទនេះទៅកាន់លោកស្រី ដោយលោកស្រីបានបន្ថែមន័យខ្លឹមសារឱ្យដឹងថា៖ “គេសួរខ្ញុំ ថាបងដាណា ពេលដែលបងធ្វើបុណ្យម៉េចបានបងអត់យំដូចគេអញ្ចឹង ខ្ញុំឃើញគេធ្វើបុណ្យចែកទានឃើញគេយំអោបគេរហូត ?ខ្ញុំឆ្លើយទៅវិញថា ខ្ញុំអត់ចេះសំដែងទេ ហើយនៅពេលដែលខ្ញុំចែកទានគឺខ្ញុំតែងតែផ្ដល់ស្នាមញញឹមទៅ ទៅកាន់ពួកគាត់ជានិច្ច ដើម្បីឲ្យពួកគាត់យកគំរូតាមខ្ញុំរក្សាស្នាមញញឹម ប៉ុន្តែពេលណាដែលទឹកភ្នែកខ្ញុំស្រក់ទឹកភ្នែក គឺជួបនឹងហេតុការណ៍ដែលរន្ធត់ទើបខ្ញុំយំនិងស្រក់ទឹកភ្នែក ព្រោះខ្ញុំជាមនុស្សរឹងមាំសម្រាប់ដឹកនាំមនុស្សជាច្រើនមុីននាក់ក្នុងដៃ ខ្ញុំមិនយកទឹកភ្នែកមកដាក់មុខឡើយ ហើយអ្នកដែលចែកទានស្រក់ទឹកភ្នែករហូតនោះ ប្រហែលគេធ្លាប់ជាតារាសំដែងរឿងផងក៏ថាបាន សំរាប់ខ្ញុំ រឹងមាំជានិច្ច”

គួរបញ្ជាក់ថា គ្រាដែលប្រទេសកម្ពុចាកំពុងជួបនូវជំនន់ទឹកភ្លៀដ៏គំហុកក្នុងឆ្នាំនេះ ក្រៅពីអ្នកជំនួញល្បីឈ្មោះ ទ្រី ដាណា ចេញមុខជួយដល់ជនរងគ្រោះហើយនោះ ក៏មានអ្នកជំនួញផ្សេងៗ រួមទាំងអ្នកសិល្បៈ និងអ្នកមុខអ្នកការមួយចំនួនធំបានបញ្ចេញកញ្ចប់ថវិកាជាច្រើនសន្ធឹកដើម្បីជួយដល់ជនរងគ្រោះ សរុបបឋមពេលនេះមានចំនួនរាប់លានដុល្លារឯណោះ ដែលនេះបង្ហាញពីទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយគ្នាក្នុងគ្រាក្រ ក្នុងនាមជាមនុស្សជាតិតែមួយ៕

ដោយ៖ ភូមិន្ទ