BREAKING NEWS៖ ក្រោយនាយករដ្ឋមន្ត្រីថៃ ប្រកាសដាក់ទីក្រុងបាងកក ដាក់ក្នុងគ្រាអាសន្ន មេដឹកនាំបាតុកម្មទាំងបីនាក់ ត្រូវចាប់ខ្លួន

(អន្តរជាតិ)៖ យោងតាមទីភ្នាក់សារព័ត៌មានថៃ Bangkok Post បានចុះផ្សាយថា ក្រោយនាយករដ្ឋមន្ត្រីថៃ ប្រកាសដាក់ទីក្រុងបាងកក ដាក់ក្នុងគ្រាអាសន្ន ដើម្បីបង្ក្រាបទៅលើហ្វូងបាតុករ ដែលតវ៉ាទានទារឲ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីដំណេង ក្រុមមេធាវីការពារសិទ្ធិមនុស្សថៃ បាននិយាយថា មេដឹកនាំបាតុកម្មបីនាក់ ត្រូវបានចាប់ខ្លួន ចាប់ខ្លួនភ្លាមៗ។

មេដឹកនាំបាតុកម្មទាំងបីនាក់ ដែលត្រូវបានកម្លាំងបង្ក្រាប ចាប់ខ្លួនបានមាន៖ លោក Parit Chirawat, និងមេធាវីការពារសិទ្ធិមនុស្សពីរនាក់ទៀតគឺ Arnon Nampha និង Panupong Jadnok។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃនេះ លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃបានប្រកាសដាក់ទីក្រុងបាងកក ក្នុងគ្រាអាសន្ន ដែលជាវិធានការមួយក្នុងការតទល់ជាមួយពួកបាតុករថៃ ដែលនឹងធ្វើការតវ៉ាដ៏ធំ សុំឲ្យលោកប្រាយុទ្ធលាលែងពីតំណែង។

ជាមួយគ្នានោះទូរទស្សន៍ថៃ បានផ្សាយសេចក្តីប្រកាសនេះ ដោយមន្ត្រីប៉ូលីសម្នាក់បានអះអាងថា៖ មានមនុស្សមួយក្រុម ត្រូវបានគេហៅឲ្យចូលរួម ដោយការញុះញង់ ដើម្បីជួបជុំគ្នាដោយខុសច្បាប់ក្នុងទីក្រុងបាងកក។

វាជាពេលវេលាមួយក្នុងការប្រកាន់យកវិធានការចាំបាច់និបបន្ទាន់ដើម្បីបញ្ចប់ស្ថានការបែបនេះ។ ពួកបាតុកបានអំពាវនាវឲ្យ បន្ថយអំណាចព្រះមហាក្សត្រ និងទាមទារឲ្យលោកប្រាយុទ្ធលាលែងចេញពីតំណែង។

ពួកគេបានបោះជំរុំនៅក្បែរការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី និងបានដើរដង្ហែរក្បួនដោយមានកាន់រូបរបស់ព្រះមហាក្សត្រថៃវិជ្ជរ៉ា ឡុងកនផងដែរ កាលពីថ្ងៃពុធម្សិលមិញនេះ។ គួរបញ្ជាក់ថា ច្បាប់ក្នុងគ្រាអសន្ននេះនឹងត្រូវអនុវត្តន៍ពីម៉ោង៤ព្រឹកថ្ងៃព្រហស្បត្តិ៍នេះតទៅ៕ ដោយ៖ Micheal