ផ្លូវជាតិលេខ២ និងលេខ៣ ត្រូវបានអាជ្ញាធរខេត្តតាកែវប្រកាសបិទជាបណ្តោះអាសន្នហើយ

(ខេត្តកែវ) ៖ ដោយសារមានភ្លៀងជាបន្តបន្ទាប់ និងធ្វើអោយលិចផ្លូវមួយចំនួនក្នុងខេត្តតាកែវ អាជ្ញាធរខេត្តតាកែវ សម្រេចផ្អាកជាបណ្ដោះអាសន្នចរាចរណ៍លើកំណត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តតាកែវ។ នេះយោងតាមលិខិតរបស់រដ្ឋបាលរបស់ស្រុកបាទី ដែលអង្គភាពសារព័ត៌មាន Sky News ទទួលបានមុននេះ។

យោងតាមការជូនដំណឹងរបស់រដ្ឋបាលស្រុកបាទីដែលបានចេញនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា​៖ ដោយផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលអូរចំបក់ ដល់ស្ពានកំពង់ដង្កោ ព្រំប្រទល់ខេត្តកណ្ដាល និងផ្លូវជាតិលេខ៣ ចាប់ពីអង្គតាសោម ដល់ព្រំប្រទល់ខេត្តកណ្ដាល គឺបានលិចលើផ្លូវហើយ និងផ្អាក់ចរាចរណ៍បណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធន់ធ្ងន់ឆ្លងកាត់ផ្លូវលេខជាតិលេខ២ និងរថយន្តគ្រប់ប្រភេទចំពោះផ្លូវជាតិលេខ៣»។

សូមអានសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តតាកែវ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

សម្រួលអត្ថបទ ៖​S.T