ស្អាតដូចទេពអប្សរ​ក្រោយ Human Ken doll វះកាត់អស់ ៧២ លើក

លោក Rodrigo Alves ជាតារាទូរទស្សន៍សញ្ជាតិប្រេស៊ីល-អង់គ្លេស ដែលត្រូវបានស្គាល់ឈ្មោះក្នុងភិភពសិល្បៈថា The human Ken doll និងបានដូរឈ្មោះមកជាមនុស្សស្រីថា Jessica បានចំណាយថវិកាអស់រហូតដល់ជាង ៧៥ ម៉ឺនដុល្លារលើការវះកាត់កែសម្ផស្សចំនួន ៧២ លើក ដែលនេះជាកម្មវត្ថុមួយត្រូវបានគ្រូពេទ្យលើកមកព្រមានថា វាប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបើសិនជាលោកនៅតែញៀននឹងការវះកាត់តទៅទៀត។

Rodrigo Alves ត្រូវបានគេស្គាល់ថាជា មនុស្សតុក្កតា ដោយសារតែលោកមានរូបរាងស្រដៀងនឹងមនុស្សប្លាស្ទិកឬស្រដៀងទៅនឹងតុក្កតា Barbie។ ប៉ុន្តែពេលនេះលោកកំពុងប្រឈមនឹងការបាត់បង់ច្រមុះ បន្ទាប់ពីវះកាត់រាប់សិនដង រហូតដល់ច្រមុះរបស់លោកស្ទើរតែបិទជិតមិនអាចដកដង្ហើមបានទៅហើយ។កន្លងមកបើទោះបីលោកធ្លាប់បាននិយាយថារាងចាលនឹងការកែសម្ផស្ស ព្រោះធ្វើឱ្យលោកឈឺចាប់ខ្លាំងក៏ដោយ ប៉ុន្តែលោកនៅតែមិនអាចទប់អារម្មណ៍បានរហូតវះកាត់ម្ដងហើយម្ដងទៀតដូចជា កាត់ឆ្អឹងជំនីរពីរកាំចេញ ដើម្បីឱ្យចង្កេះតូច វះកាត់ច្រមុះមាត់ ម្ដងធ្វើឱ្យតូច ម្ដងធ្វើឱ្យធំ ម្ដងពង្រីកម្ដងបង្រួម ហើយលើកចុងក្រោយនេះ លោកក៏សម្រេចិត្តចាក់ដើមទ្រូង ពង្រីកត្រគាក ដើម្បីទទួលបានរាងរ៉ៅជាមនុស្សស្រីដ៏ពិតប្រាកដតែម្ដង។ ក្រោយតារាដែលញៀននឹងការកែសម្ផស្សរូបនេះប្រែក្លាយជាស្រី ក៏ស្រាប់តែមានប្រុសៗពេញកំលោះជាច្រើនហូរហែរតម្រង់ជួរសុំស្នេហ៍ ហើយចុងក្រោយនាងក៏សម្រេចិត្តដឹកដៃប្រុសសង្ហារម្នាក់បណ្ដើរ ឱបថើបមាត់គ្នាកណ្ដាលផ្សារបង្អួតអ្នកផងតែម្ដង។

គួរបញ្ជាក់ថា ក្រោយកែទម្រង់រូបរាងជាលើកទី ៧២ នេះ នាង បានសន្យានឹងខ្លួនឯងថាឈប់កែទៀតហើយ ប៉ុន្តែមិនដឹងថានេះជាការសន្យាពិតប្រកដឬអត់ ព្រោះថានាងធ្លាប់និយាយបែបនេះតាំងពីកែជាលើកទីមួយមកម្ល៉េះ៕​

BGUK_2008968 – Milan, ITALY – *EXCLUSIVE* – Jessica Alves enjoys a passionate kiss during a walk with her boyfriend, plastic surgeon Giacomo Urtis while in Milan Pictured: Jessica Alves, Giacomo Urtis BACKGRID UK 3 OCTOBER 2020 UK: +44 208 344 2007 / uksales@backgrid.com USA: +1 310 798 9111 / usasales@backgrid.com *UK Clients – Pictures Containing Children Please Pixelate Face Prior To Publication*

ដោយ៖ ភូមិន្ទ