ពេជ្រ សូលីកា ធ្វើឲ្យមហាជនភ្ញាក់ផ្អើល ក្រោយផលិតកម្មហង្សមាស ប្រកាសត្រៀមចេញបទចម្រៀងថ្មី ឆាប់ៗនេះ

(ភ្នំពេញ)៖ មួយរយៈពេលធំហើយ ដែល តារាចម្រៀង អ្នកនាង ពេជ្រ សូលីកា បានផ្តាច់ខ្លួនពីការងារសិល្បៈចោលទាំងស្រុង ទៅសម្ងំសាងគ្រួសារ ពពោះកូនប្រុស និងបំពេញតួនាទីជាម្តាយនិងភរិយាល្អ ហើយពេលនេះតារាស្រីរូបនេះ បានសម្រេចចិត្តវិលមកផ្តើម ការងារសិល្បៈជាថ្មី ហើយមិនតែប៉ុណ្ណោះអ្នកនាងក៏ត្រូវ​បានផលិតកម្មហង្សមាស ប្រកាសជាសាធារណៈថា ត្រៀមចេញបទចម្រៀងរបស់នាង  ឆាប់ៗនេះផងដែរ ។

តារាចម្រៀងស្រីវ័យក្មេង អ្នកនាង ពេជ្រ សូលីកា នៅពេលថ្មីៗនេះ ត្រូវបានផលិតកម្មហង្សមាសបានបង្ហោះរូប និងចំណងជើងបទចម្រៀងថ្មី នៅលើផេកផ្លូវការរបស់ខ្លួនថា ដោយបានប្រកាសជាសាធារណៈថា តារាស្រីរូបនេះត្រៀមចេញ បទចម្រៀងមួយបទ ដែលមានចំណងជើងថា “ ម្នាក់នោះមិនមែនយើង”។

នៅលើផេកផ្លូវការរបស់ ផលិតកម្មបានបង្ហោះសារថា “ អ្នកណាខ្លះរង់ចាំបទថ្មីរបស់គាត់? ឆាប់ៗនេះ ព្រោះគេស្រលាញ់តែម្នាក់នោះទេ ហើយម្នាក់នោះមិនមែនយើងទេ! យើងនេះខំប្រឹងល្អដាក់គេដល់ណាក៏គ្មានផ្លូវគេស្រលាញ់ដែរ…”។ ដូច្នេះព័ត៌មាននេះជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រ អ្នកនាង ពេជ្រ សូលីកា អាចរង់ចាំទស្សនា បទចម្រៀងថ្មីៗIDOL របស់ខ្លួន និងសមិទ្ធិផលការងារថ្មីរបស់នាងផងដែរ៕ (ដោយ៖ ពិជ័យបុត្រ)