ត្រឹមរយៈពេលពីរថ្ងៃ មនុស្សពីរនាក់លង់ទឹកស្លាប់ នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ត្រឹមរយៈពេលពីរថ្ងៃ ដោយចាប់ពីថ្ងៃទី១៣ ដល់១៤ ខែតុលានេះមនុស្ស២ នាក់ទៀតហើយ បានលង់ទឹកស្លាប់ គ្រាដែរជំនន់ទឹកភ្លៀង កំពុងលិចលង់ជាបន្ទាប់ពេលប៉ុន្មានថ្ងៃមកនេះនៅខេត្តពោធិ៍សាត់។

បើតាមកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែល បុរសម្នាក់ ឈ្មោះ ម៉ៅ មួន អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ដោយបានចេញទៅរាយមង ក៏បណ្ដាលឲ្យយលង់ទឹកស្លាប់។

ដោយឡែកករណីទី២ បានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅចណុចព្រៃផ្ដៅ ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ដែលបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ដែលមានឈ្មោះ ស៊ិន ស៊ន អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។ សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រា ស្រវឹងរួចទៅមុជទឹកប្រឡាយក្បែរថ្នល់ បណ្ដាលឲ្ដលផ្កាប់មុខលង់ទឹកស្លាប់តែម្តង ។

ករណីលង់ទឹកបណ្ដាលអោយមនុស្ស២នាក់ស្លាប់នេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធសហការចុះស្រាវជ្រាវ និងពិនិត្យ ទើបធ្វើកំណត់ហេតុប្រគល់សព ជូនទៅអោយក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែ៕

ដោយ៖សុក្ខារិន

សម្រួលផ្សាយដោយ៖ Micheal