គ.ជ.ប៖ នៅក្នុងរយៈ១៤ថ្ងៃនេះ មានប្រជាពលរដ្ឋ១៤,៥៤១នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី

(ភ្នំពេញ) ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដោយលទ្ធផលបញ្ជាក់ថា៖ មានប្រជាពលរដ្ឋ ១៤,៥៤១នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពសារព័ត៌មាន Sky News ទទួលបាននារសៀលនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសមានដូចខាងក្រោម៖ ១. ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤,៥៤១នាក់នាក់ ២. អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ៨៩,១៩៣នាក់ ៣. អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនសរុប ៧២,១២៧នាក់ និង៤. អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនសរុប ៦៣,៦៦៥នាក់៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

 

សម្រួលអត្ថបទ ៖ S.T