ឡានយ៉ីឌុបដឹកឈើពេញឆ្ងន់ពេក ធ្លាក់ចូលផ្លូវក្អូតចេញឈើកាលយប់មិញ រហូតរសៀលថ្ងៃទី១៥មិនទាន់អាចយកចេញបាន

(មណ្ឌលគិរី) ៖ កាលយប់ថ្ងៃ១៤ រហូតម៉ោង៣រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឡានយ៊ីឌុបដឹកឈើពេញ ឆ្ងន់ពេក បានធ្លាក់ចូលផ្លូវ ក្អូតចេញឈើ  មិនទាន់អាចសង្គ្រោះយកចេញពីកន្លែងកើតហេតុបានទេ នៅតាមបណ្តោយជាតិលេខ៧៦ នៅជិតរដ្ឋបាលព្រៃឈើអូរាំង ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

ចំពោះករណីនេះដែរ យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីកន្លែងកើតហេតុបានបញ្ជាក់ថា ឡានយ៊ីឌុបដឹកឈើ និងឈើនៅក្នុងឡាននេះ គឺជារបស់ក្រុមហ៊ុនដឹកចេញពីស្រុកកោះញែក តែមិនទាន់ច្បាស់ថា ជារវបស់ក្រុមហ៊ុនរបស់លោកណាទេ ពីព្រោះតែដឹកឆ្លងកាត់ផ្លូវនេះជារាងថ្ងៃ ហើយមិនសូវមានអាជ្ញាធរមកហាមឃាត់ទេ ឃើញតែហុចលុយតាមកញ្ចក់ឡានអោយប៉ូលីសយាមហើយ ក៏បើកចេញទៅតែម្តង់។
ពាក់ព័ន្ធនិងឡានដឹកឈើនេះដែរ អង្គភាពសារព័ត៌មាន Sky News មិនទាន់អាចសុំការបំភ្លឺពីស្នងការនគបាលខេត្តមណ្ឌលគិរី និងប្រធានរដ្ឋបាលព្រៃឈើនៅឡើយថ្ងៃនេះ ដោយទូរស័ព្ទមិនចូល តែទោះជាយ៉ាងក្តីអង្គភាពសារព័ត៌មាន Sky News រងចាំការបំភ្លឺពីលោកស្នងការនគបាលខេត្តមណ្ឌលគិរី និងប្រធានរដ្ឋបាលព្រៃឈើចំពោះបញ្ហារនេះ៕
សម្រួលអត្ថបទ ៖ S.T