ដំណឹងបន្ទាន់៖ សត្វក្រពើទម្ងន់៣០គីឡូក្រាម ​មួយក្បាល រួចចេញពីអាង នៅសង្កាត់ព្រែកកំពឹស

(ភ្នំពេញ)៖ នៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ មានករណីក្រពើ១ក្បាល បានរួចចេញពីអាង នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានបញ្ជាក់ថាថា ពិជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម។ លោកថា សត្វក្រពើនោះ បានរួចចេញពីអាងចញ្ចឹមមួយកន្លែងនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ដោយឡែកចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរ លោកចៅសង្កាត់បញ្ជាក់ថា ទឹកជនលិចដល់អាង ប៉ុន្តែអាងគេនោះមានរនាំងដែកការពារដែរ៕

ដោយ៖ Micheal