បង្ហាញទឹកប្រាក់ដែលអគ្គនាយិកាស្ថានីយទូរទស្សន៍ ថោន ជួយដល់ជនរងគ្រោះ

ឆ្លើយតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ទឹកភ្លៀងក្នុងគ្រានេះលោកជំទាវ​ ឧកញ៉ា​ ជួប​ មាន​ អគ្គនាយិកា​ស្ថានីយទូរទស្សន៍​ ថោន​ និង​ក្រុមគ្រួសារ​ ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន​ ៥០០ដុល្លារ ជួយដល់ជនរងគ្រោះផងដេរ។

យោងតាមការបញ្ជាក់របស់លោក ករុណា ពេជ្រ ជាតារាចម្រៀងល្បីឈ្មោះមួយរូបប្រចាំផលិតកម្ម ថោន បានថ្លែងអំណរគុណចៅហ្វាយនាយរបស់ខ្លួនឱ្យដឹងថា៖ រួមគ្នា​ដើម្បី​ កំពង់ស្ពឺ​ …សូមអរគុណ​ លោកជំទាវ​ ឧកញ៉ា​ ជួប​ មាន​ អគ្គនាយិកា​ ស្ថានីយទូរទស្សន៍​ ថោន​ និង​ ក្រុមគ្រួសារ​ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន​ ៥០០ ដុល្លារ សម្រាប់រៀបចំដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ទឹកជំនន់ នៅខេត្ត កំពង់ស្ពឺ… សូមគោរពជូនពរ លោកជំទាវឧកញ៉ា​ ព្រមទាំង ក្រុមគ្រួសារ ទទួលបានសុខភាពល្អ…

គួរបញ្ជាក់ថា ដោយសារជំនន់ទឹកភ្លៀងឆ្នាំនេះហាក់បង្កការព្រួយបារម្ភធំជាងបណ្ដាឆ្នាំមុនៗ រហូតដល់បណ្ដាលឱ្យមានមនុស្សស្លាប់ផងនោះ ទើបបណ្ដាលឱ្យអស់អ្នកមុខអ្នកការ​និងរាជរដ្ឋាភិបាលទាំងមូលដុតដៃដុតជើងយ៉ាងគំហុក ក្នុងការជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព និងជួយទំនុកបម្រុងជាគ្រឿងឧបភោគបរិភោគជាបណ្ណោះអាសន្នជួយដល់ជនរងគ្រោះផងដែរ៕

ដោយ៖ ភូមិន្ទ