ទីបំផុត តូតា សម្រាលបានកូនប្រុសម្នាក់ហើយ ឯមុខមាត់វិញគឺថា…

តារាសម្ដែងល្បីឈ្មោះតាំងពីវ័យជំទង់កញ្ញា ម៉ាក សែនសូនីតា ហៅកាត់ថា​តូតា សម្រាកកូនប្រុសម្នាក់ដោយសុវត្តិភាពហើយ នៅថ្ងៃទី ១៥ ខែ តុលានេះ ជាមួយនឹងមុខមាត់ស្រស់បស់ គួរឱ្យក្នាញ់មិនខុសអីពីស្វាមីរបស់នាងឡើយ។

ក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងរូបនេះ នាងបានបង្ហាញក្ដីរំភើបអមនឹងរូបកូនប្រុសឱ្យដឹងថា៖ “ជំរាបសួរបាទ…លោកតាលោកយាយអ៊ំពូមីង  ឱ្យអូនសុំណែនាំខ្លួនផងបាទអូនឈ្មោះ ប៉ុល បូនីតតូ កើតថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៤:៣២ pmអូនមានទំងន់ ៣.៦ kg  អូនកើតក្នុងឆ្នាំកូនកណ្តុរមាស អូនមានសុខភាពល្អណាស់ហើយម៉ាក់ៗអូនក៏ដូចគ្នាដែរបាទ”

គួរបញ្ជាក់ថា ស្រស់ស្រីសម្រស់ផូរផង់ តូតា បានដឹកដៃលោក ប៉ុល វិបូរ ហៅនីត ក្រាបសំពះផ្ទឹមរៀបការ តាមប្រពៃណីខ្មែរ នៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ៕

ដោយ៖ ភូមិន្ទ