ក្រុមចោរលួចកាត់ខ្សែភ្លើង ត្រូវសមត្ថកិច្ចក្រុងព្រះសីហនុ ឃាត់ខ្លួន !

(ព្រះសីហនុ)៖ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៦ និង៣០នាទីព្រឹក នៅចំណុចក្រុមហ៊ុនសុីណូត្រេតហ្វូល (រោងចក្រប្រេងកាត) ស្ថិតក្នុង ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួច (លួចកាត់ខ្សែភ្លើង) ។

ក្រុមជនសង្ស័យចំនួន០៣នាក់រួមមាន៖ ០១.ឈ្មោះ សាត និត ភេទ ប្រុស អាយុ ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។ ០២.ឈ្មោះ ឈឿន រតនា ហៅអាកាឌុត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។ ០៣.ឈ្មោះ ខន ពន្លក ហៅខ្លឹង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពួកគេបានធ្វើសកម្មភាព ប្រើរណាលួចអាកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុនសុីណូត្រេតហ្វូល (រោងចក្រប្រេងកាត) ហើយក្នុងពេលកំពុងធ្វើសកម្មភាពក៏ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុកសហការជាមួយសន្តិសុខក្រុមហ៊ុន ធ្វើការឃាត់ខ្លួនបានឈ្មោះសាត និត រីឯឈ្មោះឈឿន រតនា និងឈ្មោះ ខន ពន្លក រត់គេច ខ្លួនអស់។

បន្ទាប់ ពីមានការចង្អុល បង្ហាញពីលោកឧត្តមទោ ជួន ណារិន ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរង ទទួល ផែន យុត្តិធម៌ លោកនាយការិយាល័យ និងអធិការនគរបាលស្រុកព្រៃនប់ កំលាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ផ្សេងទៀត ដែលធ្លាប់ប្រព្រឹត្តអំពើលួច (លួចកាត់ខ្សែភ្លើង) មានឈ្មោះដូចខាងក្រោម៖ ០១.ឈ្មោះ បេ ភក្តី ហៅអាតុញ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅក្រុមទី៨ ភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។ ០២.ឈ្មោះ បេ ឃឿន ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅក្រុម ទី២ ភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។ ០៣.ឈ្មោះ បេ ឆុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែ មានទីលំ នៅក្រុម ទី២ ភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជន ដើម្បី សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី រីឯបក្សពួកដែលបានរត់គេចខ្លួន សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនមកទទួលទោសតាមផ្លូវច្បាប់៕